/ / /

សេចក្តីជូនដំណឹង ស្តីពី ការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ និងការប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈ ក្នុងស្រុកបូទុមសាគរ ខេត្តកោះកុង

សេចក្តីជូនដំណឹង ស្តីពី ការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ និងការប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈ ក្នុងស្រុកបូទុមសាគរ ខេត្តកោះកុង។
គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកបូទុមសាគរ សូមជូនដំណឹងដល់ លោក លោកស្រី បងប្អូនប្រជាពលរដ្ឋ អាជីវករ និងម្ចាស់តូបលក់ដូរគ្រប់ប្រភេទ ដែលប្រើប្រាស់ និងលក់ដូរតាមដងផ្លូវ និងលើចិញ្ចើមផ្លូវសាធារណៈ ក្នុងស្រុកបូទុមសាគរ ឲ្យបានជ្រាបថា៖ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកបូទុមសាគរ បានចេញសេចក្តីជូនដំណឹង ស្តីពីការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ និងការប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈក្នុងស្រុកបូទុមសាគរ ខេត្តកោះកុង ម្តងរួចមកហើយ ដោយកំណត់រយៈពេលចំនួន១៥ “ដប់ប្រាំ”ថ្ងៃចាប់គិតពីថ្ងៃចេញសេចក្តីជូនដំណឹង ”លើកទី១”។
គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកបូទុមសាគរ សូមធ្វើការជូនដំណឹង ផ្សព្វផ្សាយ និងណែនាំជា ”លើកទី២” ចំពោះលោក លោកស្រី បងប្អូនប្រជាពលរដ្ឋ អាជីវករ និងម្ចាស់តូបលក់ដូរគ្រប់ប្រភេទ រៀបចំរុះរើ លើកទុកដាក់របស់របរ សម្ភារៈ និងទំនិញផ្សេងៗ ដែលដាក់នៅលើចំណីផ្លូវ និងចិញ្ចើមផ្លូវសាធារណៈ ឲ្យបានល្អប្រសើរ ត្រូវរក្សាទុកផ្លូវចំណីផ្លូវ និងចិញ្ចើមផ្លូវសាធារណៈរបស់រដ្ឋ ដូចដែលច្បាប់បានកំណត់ ដោយមិនត្រូវបន្តបំពានទៀតឡើយ ដើម្បីឲ្យអាជ្ញាធររៀបចំផ្លូវ ចំណីផ្លូវ និងចិញ្ចើមផ្លូវសាធារណៈឡើងវិញ ឱ្យបានទូលាយ មានសោភ័ណភាពស្អាត មានសុវត្ថិភាពក្នុងការធ្វើដំណើរសម្រាប់អ្នកថ្មើរជើង និងអ្នកទេសចរណ៍ជាតិ-អន្តរជាតិ។ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកបូទុមសាគរ សូមកំណត់រយៈពេល ចំនួន៣០ថ្ងៃ “សាមសិបថ្ងៃ” ចាប់គិតពីថ្ងៃចេញសេចក្តីជូនដំណឹងនេះ ជូន លោក លោកស្រី បងប្អូនប្រជាពលរដ្ឋ អាជីវករ និងម្ចាស់តូបលក់ដូរគ្រប់ប្រភេទ នៅក្នុងស្រុកបូទុមសាគរ។
«សូមអានព័ត៌មានលំអិតខាងក្រោម»

ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ

ថ្ងៃអង្គារ ៤កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកស្រែអំបិល/
    03/06/2026

    តាងនាមក្រុមប្រឹក្សា គណៈអភិបាលស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ លោកគ្រូ អ្នកគ្រូ

  • ហេង គីមឆន/
    03/06/2026

    លោកស្រី ឌិត គឹមមាន ប្រធានការិយាល័យស្រុកប្រតិបត្តិស្មាច់មានជ័យ​បរិច្ចាគថវិកាចំនួន ២០០,០០០រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    03/06/2026

    លោកស្រី ពិន សេរីវិចិត្រ បរិច្ចាគថវិកាចំនួន ១០០,០០០រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • មន្ទីរកិច្ចការនារី/
    03/06/2026

    លោកស្រី សុខ សុធាវី ប្រធានមន្ទីរកិច្ចការនារីខេត្ត និងមន្ត្រីការិយាល័យជំនាញ បានចូលរួមប្រជុំពិភាក្សា ជាមួយក្រុមការងារ មន្ទីរផែនការខេត្ត ស្តីពីការប្រមូល ស្ថិតិ ទិន្នន័យ ឆ្នាំ២០២៥ របស់រដ្ឋបាលមន្ទីរកិច្ចការនារីខេត្តកោះកុង

  • ហេង គីមឆន/
    03/06/2026

    ឧត្តមនាវីទោ ឯក សំអាន​ បរិច្ចាគថវិកាចំនួន ២០០,០០០រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    03/06/2026

    យក្សាភូភូដងទង់ បរិច្ចាគថវិកាចំនួន ១០០,០០០រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦