/ / /

លោក ប៉ែន ប៊ុនឈួយ អភិបាលរងស្រុក និងជាអនុប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកមណ្ឌលសីមា បានដឹកនាំក្រុមការងារគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក សហការជាមួយកម្លាំងច្រកទ្វារ អន្តរជាតិចាំយាម ចុះពិនិត្យ និងរៀបចំសណ្ដាប់ធ្នាប់ តូបលក់ដូរ និងចំណតម៉ូតូ ឡាន នៅច្រកទ្វារអន្តរជាតិចាំយាម

លោក ប៉ែន ប៊ុនឈួយ អភិបាលរងស្រុក និងជាអនុប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានដឹកនាំក្រុមការងារគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក សហការជាមួយកម្លាំងច្រកទ្វារ អន្តរជាតិចាំយាម មេភូមិចាំយាម និងប្រជាការពារភូមិ បានចុះពិនិត្យ និងរៀបចំសណ្ដាប់ធ្នាប់ តូបលក់ដូរ និងចំណតម៉ូតូ ឡាន នៅច្រកទ្វារអន្តរជាតិចាំយាម ស្ថិតនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ។
ជាលទ្ធផលលោកអភិបាលរងស្រុក បានណែនាំដល់ម្ចាស់តូបលក់ដូររៀបចំកន្លែងលក់ដូរឲ្យមានរបៀបរៀបរយ សណ្ដាប់ធ្នាប់តាមការណែនាំរបស់អាជ្ញាធរ និងម្ចាស់ឡានតាក់ស៊ីត្រូវរៀបចំចតឡានឲ្យបានត្រឹមត្រូវនៅចំណតតែបានកំណត់បើមិនដូច្នោះ ទេនិងត្រូវឈប់ឱ្យចតឡាននៅច្រកទ្វារអន្តរជាតិចាំយាមបន្តទៀត ហើយតម្រូវឲ្យឡានតាក់ស៊ីទាំងអស់មកធ្វើចំណតនៅផ្សារភូមិថ្មីវិញ និងបានដកហូតរទេះចំនួន ៤ ដែលទុកដាក់គ្មានរបៀបរៀប រយមកប្រគល់ឲ្យកម្លាំងអធិការដ្ឋាននគរបាលស្រុករក្សាទុករងចាំម្ចាស់មកធ្វើការណែនាំ។
ថ្ងៃចន្ទ ១១រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨
ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥
វេលាម៉ោង៩:០០នាទីព្រឹក

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកបូទុមសាគរ/
    09/03/2026

    លោក ខេង គង់ អភិបាលរងស្រុក បានដឹកនាំក្រុមការងារស្រុកសហការជាមួយលោកមេឃុំកណ្ដោល និងលោកមេភូមិព្រលាន បានចុះពិនិត្យនិងវាយតម្លៃទីតាំងស្នើសុំអនុញ្ញាតច្បាប់ជីកកិញក្នុងដីកម្មសិទ្ធ

  • ហេង គីមឆន/
    09/03/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាធិបតី ក្នុងឱកាសទិវាជាតិទីក្រុងស្អាត លើកទី១៣ ឆ្នាំ២០២៦ ក្រោមប្រធានបទ “សាមគ្គីដើម្បីទីក្រុងស្អាត” ដែលប្រារព្ធនៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • ហេង គីមឆន/
    09/03/2026

    នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុង លោកឧត្ដមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការ បានធ្វើការចែកជូនឯកសណ្ឋានប្រយុទ្ធ(ទឹកប៊ិច) ដល់នាយទាហាន នាយទាហានរង កងរាជអាវុធហត្ថខេត្តក្នុងម្នាក់ទទួលបាន ១កំផ្លេ

  • មន្ទីរពាណិជ្ជកម្ម/
    09/03/2026

    មន្ទីរពាណិជ្ជកម្មខេត្តកោះកុង បានចុះត្រួតពិនិត្យ និងតាមដានតម្លៃលក់រាយប្រេងឥន្ធនៈ តាមបណ្តាក្រុង/ស្រុក ក្នុងខេត្តកោះកុង

  • ហេង គីមឆន/
    09/03/2026

    លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីការរៀបចំប្រារព្ធពិធីបុណ្យកោងកាងសន្តិភាព នៅភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង

  • ហេង គីមឆន/
    09/03/2026

    លោក អ៊ូច ទូច នាយករដ្ឋបាល សាលាខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីពិភាក្សា ការងារចាំបាច់មួយចំនួន