/ / /

លោក​ សែម​ សំអាង​ នាយករដ្ឋបាលស្រុកកោះកុង​ ដឹកនាំក្រុមការងារស្រុកកោះកុង​ ចុះពិនិត្យកែសម្រួល​ខ្សែផ្លូវ​ គម្រោងជួសជុលផ្លូវក្រាលក្រួសក្រហមចំនួន​ ០១ខ្សែ​ ស្ថិតនៅ​ភូមិកោះអណ្តែត​ ឃុំតាតៃក្រោម​ ស្រុកកោះកុង​ ខេត្តកោះកុង​

ស្រុកកោះកុង ៖​ ថ្ងៃព្រហស្បតិ៍ ៧រោច ខែផល្គុន ឆ្នាំរោង ឆស័កពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥​ លោក​ សែម​ សំអាង​ នាយករដ្ឋបាលស្រុកកោះកុង​ បានដឹកនាំលោក​  អ៉ឹង​ បឺត​ ប្រធានការិយាល័យ​ផែនការ​និងគាំទ្រឃុំ​ សង្កាត់​ និងលោក​ គាំ​ សុខចំរេីន​ អនុប្រធាន​អង្គភាព​លទ្ធកម្ម​ និងលោក​ ជួន​ ចិន្តា​ អនុប្រធាន​ការិយាល័យ​កសិកម្ម​ ធនធានធម្មជាតិ​ និងបរិស្ថាន​ ស្រុកកោះកុង​ សហការជាមួយ​រដ្ឋបាល​ឃុំតាតៃក្រោម​ ចុះពិនិត្យកែសម្រួល​ខ្សែផ្លូវ​ គម្រោងជួសជុលផ្លូវក្រាលក្រួសក្រហមចំនួន​ ០១ខ្សែ​ ស្ថិតនៅ​ភូមិកោះអណ្តែត​ ឃុំតាតៃក្រោម​ ស្រុកកោះកុង​ ខេត្តកោះកុង​ ដែលប្រេីប្រាស់ថវិកាមូលនិធិស្រុកកោះកុង​ សម្រាប់ឆ្នាំ២០២៥

ក្រោយការចុះពិនិត្យជាក់ស្តែង​ ជាលទ្ធផលជាបឋមមានដូចខាងក្រោម៖

១.ផ្លូវមានប្រវែង​ ៤គីឡូម៉េត្រ​

២.​ដាក់លូមូលទោលចំនួន​ ១កន្លែង

៣.ដាក់លូប្រអប់៣x៣​ ចំនួន​ ៣កន្លែង

សកម្មភាពការងារបន្ត​ ៖

១.​ប្រជុំបច្ចេកទេសតំឡេីងនិយាមការខ្សែផ្លូវ

២.ប្រជុំពិភាក្សាបច្ចេកទេសជាមួយរដ្ឋបាលឃុំ​ កំណត់ខ្សែផ្លូវ​ 

៣.បូកសរុបលទ្ធផលសិក្សា​ រៀបចំបច្ចេកទេសផ្លូវជាមួយមន្រ្តីបច្ចេកទេសខេត្ត

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    28/08/2026

    លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំលេខ ០១០ គ.ជ.ប.ស.ណ.ន ស្តីពីការផ្តល់លិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ផ្លូវការ ឆ្នាំ២០២៥ សម្រាប់បម្រើឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦

  • មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ/
    28/08/2026

    លោកជំទាវ ចាន់ ផលលឿន អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាល​ ស្តីពីការលើកកម្ពស់តួនាទី និងការអភិវឌ្ឍសមត្ថភាពយេនឌ័រក្នុងវិស័យកសិកម្ម នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

  • ហេង គីមឆន/
    28/08/2026

    លោក សៅ សុគន្ធវារី ប្រធានការិយាល័យប្រជាពលរដ្ឋខេត្តកោះកុង បានអញ្ជើញដឹកនាំមន្ត្រីជំនាញក្រោមឧឱវាទប្រជុំសម្រាំងពាក្យបណ្ដឹង និងព័ត៌មានផ្សេងៗ ដែលប្រមូលបានពីប្រអប់សំបុត្រ និងកម្មវិធីទូរសព្ទដៃ “មតិយើង”

  • ហេង គីមឆន/
    28/08/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានទទួលជួបប្រតិភូក្រុមហ៊ុន Zhilian International Pte. Ltd. ដែលមានបំណងចង់ធ្វើការវិនិយោគ នៅក្នុងខេត្តកោះកុង

  • ហេង គីមឆន/
    28/08/2026

    ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

  • រដ្ឋបាលស្រុកកោះកុង/
    28/08/2026

    លោក លៀង សាម៉ាត មេឃុំត្រពាំងរូង និងលោកស្រី វ៉ាត់ សុខា បានអញ្ជើញចូលរួមវគ្គបណ្តុះបណ្តាល ស្តីពីសេវាសង្គម និងរដ្ឋបាលឌីជីថល។