/ / /

បណ្ឌិត អ៊ុក ភ័ក្រ្តា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំក្រុមការងារខេត្ត ចូលរួមជាមួយគណៈកម្មការអន្តរក្រសួង ដឹកនាំដោយឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានចុះមកពិនិត្យ សិក្សាវាយតម្លៃ និងរៀបចំប្លង់មេលើបណ្តាកោះ ដែលមានសក្តានុពលសេដ្ឋកិច្ច និងគម្រោងវិនិយោគរបស់បណ្តាក្រុមហ៊ុនមួយចំនួន ដែលបានចុះកិច្ចសន្យាជួលកោះ ឆ្នេរ និងរមណីយដ្ឋាននានា ជាមួយរាជរដ្ឋាភិបាល នៅខេត្តកោះកុង

បណ្ឌិត អ៊ុក ភ័ក្រ្តា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំក្រុមការងារខេត្ត ចូលរួមជាមួយគណៈកម្មការអន្តរក្រសួង ដឹកនាំដោយឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានចុះមកពិនិត្យ សិក្សាវាយតម្លៃ និងរៀបចំប្លង់មេលើបណ្តាកោះ ដែលមានសក្តានុពលសេដ្ឋកិច្ច និងគម្រោងវិនិយោគរបស់បណ្តាក្រុមហ៊ុនមួយចំនួន ដែលបានចុះកិច្ចសន្យាជួលកោះ ឆ្នេរ និងរមណីយដ្ឋាននានា ជាមួយរាជរដ្ឋាភិបាល នៅខេត្តកោះកុង។ គម្រោងវិនិយោគកោះ ឆ្នេរ នៅខេត្តកោះកុង ដែលបានចុះពិនិត្យ មានដូចជា កោះពុតសារកណ្តាល កោះទទឹង កោះអំពិល (Full Moon Resort) កោះស្មាច់ និងកោះម្នាស់។ ជាមួយគម្រោងដែលបានចុះកិច្ចសន្យា អភិវឌ្ឍន៍ កោះទទឹង សម្រេចបានប្រហែល៩០% កោះអំពិល សម្រេចបានប្រហែល៧០% និងកំពុងសាងសង់បន្ទប់បន្ថែមចំនួន២កោះទៀត (កោះអំពិលមាន៣កោះ) ដែលនឹងចប់រួចរាល់ចុងឆ្នាំ២០២៥ កោះស្មាច់ សម្រេចបានប្រហែល៥០% កោះពុតសារកណ្តាលសម្រេចបានប្រហែល៣០% និងកោះម្នាស់ កំពុងដំណើរការសាងសង់ ក្នុងនោះរដ្ឋបាលខេត្ត សង្ឃឹមយ៉ាងម៉ុតមាំថា ការវិនិយោគកោះ ឆ្នេរ ក្នុងភូមិសាស្រ្តខេត្តកោះកុង គឺជាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍មួយ ដែលមានផែនការមេច្បាស់លាស់ និងនាំឱ្យខេត្តកោះកុងក្លាយជាខេត្ត ដែលមានសក្តានុពលទេសចរណ៍តំបន់ឆ្នេរសមុទ្រដ៏ទាក់ទាញសម្រាប់ទេសចរក្នុងប្រទេស និងអន្តរជាតិ។
ថ្ងៃព្រហស្បតិ៍ ៧រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ March 20, 2025

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    31/05/2026

    លោក​ឧត្ដមសេនីយ៍​ទោ​ គង់​ មនោ​ ស្នងការ​នគរបាល​ខេត្ត​កោះកុង​ បានអញ្ជើញ​ជួប​សំណេះសំណាល​ និង​ផ្តល់​ការ​ណែនាំ​ ដល់​កងកម្លាំង​ជា​សិក្ខាកាម​ ចូលរួមវគ្គហ្វឹកហ្វឺនមូលដ្ឋានជំនាញប្រតិបត្តិការសឹក និងជំនាញយុទ្ធវិធីប្រតិបត្តិការ ការពារព្រំដែន នៅវិទ្យាស្ថាននាយទាហានចម្រុះ ខេត្តកំពង់ស្ពឺ ដើម្បីលើកកម្ពស់ សមត្ថភាពជំនាញបំរើឲ្យកិច្ចការពារបូរណភាពទឹកដី អធិបតេយ្យជាតិ​

  • ហេង គីមឆន/
    31/05/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីបើកបវេសនកាលឆ្នាំ២០២៥-២០២៦ សាលាពុទ្ធិកបឋមសិក្សាសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី វត្តទេពនិមិត្ត និងចែកប្រគេនបណ្ណសរសើរ

  • ហេង គីមឆន/
    31/05/2026

    អបអរសាទរ ទិវាពិភពលោកគ្មានថ្នាំជក់ ខួបលើកទី៣៩ ក្រោមប្រធានបទ “បេីកបង្ហាញល្បិចកលបង្កេីតភាពទាក់ទាញ – ប្រឆាំងការញៀននីកូទីន និងថ្នាំជក់” ៣១ ឧសភា ១៩៨៧ – ៣១ ឧសភា ២០២៦

  • រដ្ឋបាលស្រុកបូទុមសាគរ/
    31/05/2026

    លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក លោក ក្រូច បូរីសីហា អភិបាលស្រុក លោក លោកស្រី មន្រ្តីរាជការសាលាស្រុក មេឃុំ ក្រុមប្រឹក្សាឃុំទាំងបួន នៃស្រុកបូទុមសាគរ បានចូលរួមក្នុង «ពិធីសម្ភោធដាក់ឱ្យប្រើ ប្រាស់ជាផ្លូវការស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង»

  • ហេង គីមឆន/
    30/05/2026

    អបអរសាទរ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ កោះកុង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវ

  • ហេង គីមឆន/
    30/05/2026

    ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវ បានអញ្ជើញទស្សនាតាំងពិព័រណ៍សមិទ្ធផលនានា