/ / /

លោក ឈុន ឃៀន ប្រធានការិយាល័យច្រកចេញតែមួយ ស្រុកបូទុមសាគរ និង លោកស្រី ម៉ម ហេង ដានី អនុប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ ស្រុកបូទុមសាគរ បានចូលរួមសហការជាមួយ លោក សេត រ៉ាស៊ូ ប្រធានការិយាល័យឧស្សាហកម្ម នៃមន្ទីរទេសចរណ៍ខេត្តកោះកុង ដឹកនាំមន្ត្រីជំនាញនៃមន្ទីរទេសចរណ៍ និងអាជ្ញាធរឃុំក្នុងមូលដ្ឋានស្រុកបូទុមសាគរ ចុះធ្វើសម្រង់ស្ថិតិអាជីវកម្មសេវាកម្មទេសចរណ៍ ជូនដំណឹងម្ចាស់អាជីវកម្មសេវាកម្មទេសចរណ៍ក្នុងស្រុកបូទុមសាគរ ឱ្យមកសុំច្បាប់ ឬបន្តសុពលភាពអាជ្ញាបណ្ណ និងផ្សព្វផ្សាយពង្រឹងសេវាកម្មទេសចរណ៍

តាមការចាត់តាំងរបស់រដ្ឋបាលស្រុកបូទុមសាគរ លោក ឈុន ឃៀន ប្រធានការិយាល័យច្រកចេញតែមួយ និងលោកស្រី ម៉ម ហេង ដានី អនុប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ បានចូលរួមសហការជាមួយ លោក សេត រ៉ាស៊ូ ប្រធានការិយាល័យឧស្សាហកម្ម នៃមន្ទីរទេសចរណ៍ខេត្តកោះកុង ដឹកនាំមន្ត្រីជំនាញនៃមន្ទីរទេសចរណ៍ និងអាជ្ញាធរឃុំក្នុងមូលដ្ឋានស្រុកបូទុមសាគរ ចុះធ្វើសម្រង់ស្ថិតិអាជីវកម្មសេវាកម្មទេសចរណ៍ ជូនដំណឹងម្ចាស់អាជីវកម្មសេវាកម្មទេសចរណ៍ក្នុងស្រុកបូទុមសាគរ ឱ្យមកសុំច្បាប់ ឬបន្តសុពលភាពអាជ្ញាបណ្ណ និងផ្សព្វផ្សាយពង្រឹងសេវាកម្មទេសចរណ៍ ការបង្ហាញតារាងតម្លៃម្ហូបអាហារ ឬសេវាកម្មជូនភ្ញៀវ ដើម្បីត្រៀមអបអរសាទរពិធីបុណ្យសមុទ្រលើកទី១២ ជុំទី៣ ដែលនឹងប្រារព្ធនៅចុងឆ្នាំ២០២៥ ក្នុងខេត្តកោះកុង។

ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ

ថ្ងៃពុធ ៦រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ០៩:០០ នាទីព្រឹក

អត្ថបទផ្សេងទៀត

  • មន្ទីរបរិស្ថាន/
    03/06/2026

    លោក អ៊ុល រ៉ាន់ ប្រធានការិយាល័យដែនជម្រកសត្វព្រៃ នៃមន្ទីរបរិស្ថានខេត្តកោះកុង បានសហការជាមួយគណៈកម្មការ និងសមាជិកសហគមន៍តំបន់ការពារធម្មជាតិកោះស្រឡៅ ចុះដាំស្តារកូនដើមកោងកាងឡើងវិញ លើផ្ទៃដីសរុបចំនួន ៣ ហិកតា ស្ថិតក្នុងភូមិសាស្ត្រភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង

  • មន្ទីរបរិស្ថាន/
    03/06/2026

    មន្ទីរបរិស្ថានខេត្តកោះកុង គាំទ្រចំពោះការសម្រេចចិត្តរបស់ រាជរដ្ឋាភិបាល ដើម្បីចាប់ផ្តើមដំណើរការនៃយន្តការផ្សះផ្សាដោយបង្ខំ

  • មន្ទីរបរិស្ថាន/
    03/06/2026

    លោក សន កក្កដា អនុប្រធានស្នាក់ការតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង បានចូលរួមក្នុងវគ្គបណ្តុះបណ្តាលស្តីពី «ការកសាងសមត្ថភាព និងការប្រមូលសំណាកដីល្បាប់ព្រៃកោងកាង (កាបូនខៀវ)» នៅសាលប្រជុំមន្ទីរបរិស្ថានខេត្តកំពត

  • ហេង គីមឆន/
    03/06/2026

    សេចក្តីជូនដំណឹង ស្តីពីការផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ (Bachelor Degree) ចំនួន០២កន្លែង នៅសាកលវិទ្យាល័យគៀនយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម រយៈពេល០៥ឆ្នាំ ចាប់ពីឆ្នាំ២០២៦-២០៣១

  • មន្ទីរបរិស្ថាន/
    03/06/2026

    សកម្មភាពមន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកោះកុង បានចុះល្បាតនិងទប់ស្កាត់បទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្រ្តខេត្តកោះកុង

  • ហេង គីមឆន/
    03/06/2026

    នាយកធនាគារ អេស៊ីលីដា ភីអិលស៊ី បរិច្ចាគថវិកាចំនួន ១០០ ដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦