នៅវេលាម៉ោង ៧:៣០នាទីព្រឹក លោកស្រី លិ ឡាំង មេឃុំកោះកាពិ បានដឹកនាំសមាជិកក្រុមប្រឹក្សាឃុំ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ មេភូមិ អនុភូមិ ប្រជាការពារភូមិ គណៈកម្មការសហគមន៍កោះស្រឡៅ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ចូលរួមពិធីចែកអំណោយមនុស្សធម៌ ដល់ប្រជាពលរដ្ឋក្រីក្រ និងសិស្សានុសិស្សសាលាបឋមសិក្សាកោះស្រឡៅ ក្រោមអធិបតីភាពលោក ឈិត រតនៈ អភិបាលរងនៃគណៈអភិបាលខេត្តកោះកុង តំណាងដ៍ខ្ពង់ខ្ពស់ លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង និងមានការចូលរួមពីមន្ត្រីរដ្ឋបាលស្រុក ដឹកនាំដោយលោក ហែម ប៊ុនសំបូរ អភិបាលរងស្រុក ក្រោមជំនួយឧបត្ថម្ភរបស់អង្គការ ស៊ីប៊ីអិន កម្ពុជា ចែកជូនដល់ប្រជាពលរដ្ឋ ចំនួន ១០០ គ្រួសារ និងសិស្សានុសិស្ស ចំនួន ៣៥០នាក់ ក្នុងនោះអំណោយរួមមាន ៖ ប្រជាពលរដ្ឋក្រីក្រម្នាក់ៗ ទទួលបាន អង្ករ ២០គីឡូ មី ១កេះ ត្រីខ ១យួរ ប្រេងឆា ១ដប ទឹកសុទ្ធ ១ដប និងសិស្សានុសិស្សម្នាក់ៗ ទទួលបាន កាតាបស្ពាយ១ និងសំភារៈសិក្សា ១កញ្ចប់ នៅបរិវេណសាលាបឋមសិក្សាកោះស្រឡៅ ភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង។
ថ្ងៃអង្គារ ៥រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥












