វេលាម៉ោង ០៧:៣០ នាទីព្រឹក លោក សៀង ថន មេឃុំថ្មដូនពៅ លោក ហេង ពិសិដ្ឋ ស្មៀនឃុំ បានអញ្ជើញចូលរួមក្នុងវេទិកា រវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្តីពី «កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការដើម្បីចូល រួមសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» ប្រជុំតាមប្រព័ន្ធ (ZOOM) ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំសម្របសម្រួលដោយលោក ឈីន ភស្ដារ អភិបាលរង នៃគណៈអភិបាលស្រុកថ្មបាំង នៅសាលប្រជុំសាលាស្រុកថ្មបាំង
ថ្ងៃអង្គារ ៥រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនិងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥
March,18,2025




