ថ្ងៃព្រហស្បតិ៍ ១២កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ១៤:៣០នាទីរសៀល លោក ប៉ែន ប៊ុនឈួយ អភិបាលរងស្រុកមណ្ឌលសីមា អញ្ជើញចូលរួមប្រជុំស្តីពីការពង្រីកផ្លូវជាតិលេខ ១០ អតីតផ្លូវ២៩៧ ពីក្រុងខេមរភូមិន្ទ ខេត្ដពោធិ៍សាត់ បាត់ដំបង សំឡូត មានចម្ងាយ ១៩៦គីឡូម៉ែត្រ បូក ៤៨០ម៉ែត្រ ក្រាលកៅស៊ូ ២ជាន់ និងប្រជាពលរដ្ឋដែលមានដំណាំ និងផ្ទះអមផ្លូវ មានជាសំណងទៅតាមគោលការណ៍ដែលក្រុមការងារបានកំណត់ ។ នៅសាលាសង្កាត់ស្មាច់មានជ័យ ។