/ / /

សាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង​ ដឹកនាំដោយ​ ឯកឧត្តម លី សារ៉េត អនុប្រធានគណៈកម្មាធិការសាខា សហការជាមួយលោកស្រី ស៊ិន ចរិយា ​អនុប្រធានគណៈកម្មាធិការអនុសាខាកក្រក ក្រុងខេមរភូមិន្ទ រួមដំណើរជាមួយអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះសួរសុខទុក្ខ និង នាំយក​អំណោយមនុស្សធម៌ទៅផ្តល់ជូនគ្រួសាររងគ្រោះដោយសារខ្យល់កន្ទ្រាក់កាលពី ថ្ងៃទី ០១ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ១០.០០នាទីយប់ ចំនួន​ ០១គ្រួសារ ស្មើនឹង០១ខ្នងផ្ទះ រស់នៅភូមិ៣ សង្កាត់ ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដែលបណ្តាលអោយខូចខាតហ្វីប្រូស៊ីម៉ង់ចំនួន ៤០សន្លឹក។

សាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង​ ដឹកនាំដោយ​ ឯកឧត្តម លី សារ៉េត អនុប្រធានគណៈកម្មាធិការសាខា សហការជាមួយលោកស្រី ស៊ិន ចរិយា ​អនុប្រធានគណៈកម្មាធិការអនុសាខាកក្រក ក្រុងខេមរភូមិន្ទ រួមដំណើរជាមួយអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះសួរសុខទុក្ខ និង នាំយក​អំណោយមនុស្សធម៌ទៅផ្តល់ជូនគ្រួសាររងគ្រោះដោយសារខ្យល់កន្ទ្រាក់កាលពី ថ្ងៃទី ០១ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ១០.០០នាទីយប់ ចំនួន​ ០១គ្រួសារ ស្មើនឹង០១ខ្នងផ្ទះ រស់នៅភូមិ៣ សង្កាត់ ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដែលបណ្តាលអោយខូចខាតហ្វីប្រូស៊ីម៉ង់ចំនួន ៤០សន្លឹក ។

ក្នុងឱកាសនោះដែរ ឯកឧត្តម លី សា រ៉េត អនុប្រធានគណៈកម្មាធិការសាខា បានពាំនាំនូវប្រសាសន៍ផ្តាំ​ផ្ញើសួរសុខទុក្ខ និងសោកស្តាយពីសំណាក់ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា ពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាលសម្តេច តែងតែគិតគូរអំពីសុខទុក្ខរបស់បង​ប្អូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ដោយមិនមានការប្រកាន់ ពូជសាសន៍ ពណ៌សម្បុរ និន្នាការនយោបាយអ្វីឡើយ។​ ជាមួយគ្នានេះ​ ឯកឧត្តម បានអំពាវនាវដល់បងប្អូន​ប្រជាពលរដ្ឋទាំងអស់ ពិសេសបងប្អូនប្រជានេសាទ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់​ពីបាតុភូតខ្យល់​កន្ត្រាក់ ផ្គរ រន្ទះ រលក សមុទ្រធំៗខ្ពស់ៗ។ ទន្ទឹមនឹងនេះ​ បងប្អូនប្រជាពលរដ្ឋថែទាំសុខភាពឱ្យបានល្អ ជាពិសេសទៅលើកុមារតូចៗ ត្រូវស្លៀកខោអាវវែង និងគេងនៅក្នុងមុងជ្រលក់ថ្នាំដើម្បីការពារជំងឺគ្រុនឈាម ព្រមទាំងចេះសម្អាតអនាម័យជុំវិញខ្លួន ជាពិសេសត្រូវចេះការពារខ្លួន និង កាត់បន្ថយហានិភ័យពីការឆ្លង ពីជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងត្រូវ និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។

សម្ភារដែលសាខាផ្តល់ជូនរួមមាន​ ៖ ទឹកសុទ្ធឱរ៉ាល់១កេស ឃីត(មុង ភួយ កន្ទេល)១ឈុត អាវយឺត៤អាវ ដោយឡែក ហ្វីប្រូស៊ីម៉ង់ ៤០សន្លឹក សាខាឆ្លើយតបទៅតាមទំហំខូចខាតជាក់ស្តែង ស្មើនឹងថវិកា ៣០០,០០០រៀល (បីរយពាន់រៀលគត់ ) ។ សម្ភារដែលអនុសាខាផ្តល់ជូនរួមមាន៖ អង្ករ២៥គក្រ មីម៉ាម៉ាកេស ត្រីខ១ឡូ ទឹកក្រូច៨កំប៉ុង និងទឹកអាល់កុលលាងដៃ ២ដប ផងដែរ។

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    26/05/2026

    ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីអបអរខួបលើកទី១៦៣ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦ ក្រោមប្រធានបទ “បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌”

  • រដ្ឋបាលស្រុកថ្មបាំង/
    26/05/2026

    លោក យឹម វិចិត្រ ប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុកថ្មបាំង បានដឹកនាំមន្ត្រីការិយាល័យអប់រំ យុវជន និងកីឡាស្រុក អញ្ជើញចុះពិនិត្យតាមដានសាលាលើការអនុវត្តការគ្រប់គ្រងរដ្ឋបាលរបស់នាយក និងកិច្ចបញ្ជីការគណនេយ្យឆ្នាំ២០២៥

  • រដ្ឋបាលស្រុកថ្មបាំង/
    26/05/2026

    លោកស្រី ង៉ែត ចិន្ដា ប្រធានគណ:កម្មាធិការពិគ្រោះយោបល់កិច្ចការស្ដ្រី និងកុមារស្រុកថ្មបាំង អញ្ជើញដឹកនាំសមាជិក សមាជិកា ប្រជុំប្រចាំខែឧសភា

  • រដ្ឋបាលស្រុកថ្មបាំង/
    26/05/2026

    លោកស្រី ទួត ហាទីម៉ា អភិបាល នៃគណៈអភិបាលស្រុកថ្មបាំង អញ្ជើញចូលរួមក្នុងពិធីអបអរខួបលើកទី១៦៣ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    26/05/2026

    លោក សួន សុង សមាជិកក្រុមប្រឹក្សាឃុំទួលគគីរ បានដឹកនាំអាជ្ញាធរភូមិតាចាត សហការជាមួយបងប្អូនប្រជាពលរដ្ឋក្នុងភូមិតាចាត ធ្វើអនាម័យរើសសំរាម សម្អាតតាមដងផ្លូវនានាស្ថិតក្នុងភូមិតាចាត ដើម្បីលើកកម្ពស់សោភ័ណភាពបរិស្ថានក្នុងមូលដ្ឋានភូមិឲ្យកាន់តែស្រស់បំព្រងឡើង

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    26/05/2026

    លោក ប៉ែន ប៊ុនឈួយ អភិបាលរងស្រុកមណ្ឌលសីមា និងជាអនុប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលស្រុក បានបើកកិច្ចប្រជុំបន្ទាន់ពិភាក្សា ស្ដីពីការធ្វើបច្ចុប្បន្នភាពឡើងវិញចំពោះជនបរទេសដែលជួលផ្ទះស្នាក់នៅ និងស្នាក់នៅតាមកន្លែងប្រមូលផ្ដុំក្នុងស្រុកមណ្ឌលសីមា