នៅសាលាឃុំឬស្សីជ្រុំបានរៀបចំកិច្ចប្រជុំស្ដីពីការផ្សព្វផ្សាយ និងពន្យល់ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យឱ្យចុះឈ្មោះចូលរៀនវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស និងទម្លាប់ល្អ ក្នុងការអនុវត្តការថែទាំអនាម័យ។ក្រោមអធិបតីភាព លោក ផង់ សុផាន់ណា មេឃុំឫស្សីជ្រុំ លោក ប៉ុល ចន្ថា អនុប្រធានអភិវឌ្ឍន៍ជនបទខេត្តកោះកុង
និងលោក កែវ ពិសិដ្ឋ នាយករងវិទ្យាស្ថានពហុបច្ចេកទេសខេត្តកោះកុង។
អ្នកចូលរួមទាំងអស់សរុប ២១រូប ស្រី១១រូប។
ថ្ងៃចន្ទ ៤រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥
ប្រភពរដ្ឋបាលឃុំឫស្សីជ្រុំ។






