រដ្ឋបាលឃុំជ្រោយប្រស់,ថ្ងៃអាទិត្យ ៣រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ លោកស្រី ណៃ ស្រី អូន សមាជិកក្រុមប្រឹក្សាឃុំជ្រោយប្រស់ និងជាអ្នកទទួលបន្ទុក គ.ក.ន.ក ឃុំ បានដឹកនាំក្រុមទ្រទ្រង់សុខភាពភូមិទាំងពីរភូមិចុះស្រង់ទិន្នន័យគ្រួសារ ១០០០ថ្ងៃដំបូង នៃជីវិត និងបានធ្វើការអប់រំការថែទាំសុខភាពតាមខ្នងផ្ទះបានចំនួន ១៨គ្រួសារ ក្នុងនោះស្ត្រីមានផ្ទៃពោះ ៣នាក់កុមារអាយុក្រោម ២ឆ្នាំ ១៥នាក់ នៅទូទាំងឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង ។




