នៅវេលាម៉ោង ៨:៣០នាទីព្រឹក លោកស្រី លិ ឡាំង ប្រធានគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ និងជាមេឃុំកោះកាពិ បានដឹកនាំជំទប់ទី១ឃុំ ជាអនុប្រធាន គកនកឃុំ សមាជិកក្រុមប្រឹក្សាឃុំ ជាសមាជិក គកនកឃុំ មេភូមិ២ និងក្រុមទ្រទ្រង់សុខភាពភូមិ ចុះសួរសុខទុក្ខ ជនចាស់ជរា ចំនួន៣គ្រួសារ បាននាំយកអំណោយមនុស្សធម៌ ក្នុងមួយគ្រួសារទទួលបាន ដូចជា អង្ករ ១០គីឡូ ត្រីខ ១យួរ ស្ករស ១គីឡូ អំបិល ១គីឡូ ប្រេងឆា ១ដប ប៊ីចេង ០.៥គីឡូ ទឹកស៊ីអុីវ ១ដប ទឹកត្រី ១ដប និងថវិកាចំនួន ៥០០០០រៀល ជូនដល់គាត់ នៅក្នុងភូមិ២ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង។
ថ្ងៃ ព្រហស្បតិ៍ ១៥កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី ១៣ ខែមិនា ឆ្នាំ២០២៥





