/ / /

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង លោក លោកស្រីអភិបាលរងខេត្ត បានអញ្ជើញទទួលថវិកាឧបត្ថម្ភការចាក់បំពេញដី និងផ្តល់សម្ភារសិក្សា ចំនួន ១ ០០០ដុល្លារ ពីលោក កែវ ពិសិដ្ឋ និងភរិយា ដែលជាសប្បុរសជន ជូនដល់មណ្ឌលកុមារកំព្រារបស់រដ្ឋខេត្តកោះកុង និងមណ្ឌលជីវិតថ្មី

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង លោក លោកស្រីអភិបាលរងខេត្ត បានអញ្ជើញទទួលថវិកាឧបត្ថម្ភការចាក់បំពេញដី និងផ្តល់សម្ភារសិក្សា ចំនួន ១ ០០០ដុល្លារ ពីលោក កែវ ពិសិដ្ឋ និងភរិយា ដែលជាសប្បុរសជន ជូនដល់មណ្ឌលកុមារកំព្រារបស់រដ្ឋខេត្តកោះកុង និងមណ្ឌលជីវិតថ្មី។ ក្នុងកម្មវិធីនោះក៏មានការពិសាតអាហាររួមគ្នា រវាងក្រុមការងារ សប្បុរសជន ក្មេងកំព្រា និងអ្នករស់នៅមណ្ឌលជីវិតថ្មីផងដែរ។ ឆ្លៀតក្នុងឱកាសនេះ លោក កែវ ពិសិដ្ឋ និងភរិយា ក៏បានឧបត្ថម្ភថវិកា ចំនួន ៥០០ដុល្លារ ជូនដល់កម្មវិធីទិវាជាតិអំណានលើកទី១០ ដែលរៀបចំដោយរដ្ឋបាលខេត្តកោះកុង នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ នៅឆ្នេរប៉ាក់ខ្លង ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខាងមុខនេះផងដែរ។
ថ្ងៃព្រហស្បតិ៍ ១៥កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ March 13, 2025

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    15/12/2025

    សេចក្ដីប្រកាសព័ត៌មាន ស្ដីពីការផ្អាកជាបណ្ដោះអាសន្ន នូវកិច្ចប្រជុំសាមញ្ញលើកទី១៩ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកោះកុង

  • រដ្ឋបាលស្រុកគិរីសាគរ/
    15/12/2025

    រដ្ឋបាលឃុំភ្ញីមាស បានដឹកនាំក្រុមការងារយាមប្រចាំការនៅសាលាឃុំភ្ញីមាស ដើម្បីក្ដាប់ពត៌មាន សភាពការណ៍ពីបញ្ហាបន្ទាត់ព្រំដែន និងបញ្ហាផ្សេងៗតាមបណ្ដាភូមិ ក្នុងឃុំភ្ញីមាស

  • រដ្ឋបាលស្រុកគិរីសាគរ/
    15/12/2025

    រដ្ឋបាលឃុំកោះស្តេច បានដឹកនាំសមាជិកក្រុមការងារប្រចាំការនៅសាលាឃុំដើម្បីក្ដាប់ពត៌មាន សភាពការណ៍ពីបញ្ហាបន្ទាត់ព្រំដែន និងបញ្ហាផ្សេងៗតាមបណ្ដាភូមិ ក្នុងឃុំកោះស្ដេច

  • រដ្ឋបាលស្រុកគិរីសាគរ/
    15/12/2025

    រដ្ឋបាលឃុំភ្ញីមាស បានដឹកនាំសមាជិកក្រុមការងារប្រចាំការនៅសាលាឃុំដើម្បីក្ដាប់ព័ត៌មានសភាពការណ៍ពីបញ្ហាបន្ទាត់ព្រំដែន និងបញ្ហាផ្សេងៗតាមបណ្ដាភូមិទាំងបីក្នុងឃុំភ្ញីមាស

  • រដ្ឋបាលស្រុកគិរីសាគរ/
    15/12/2025

    រដ្ឋបាលឃុំព្រែកខ្សាច់បានដឹកនាំសមាជិកក្រុមប្រចាំការដើម្បីក្ដាប់ព័ត៌មាន សភាពការណ៍ពីបញ្ហាបន្ទាត់ព្រំដែន និងបញ្ហាផ្សេងៗតាមបណ្ដាភូមិទាំងបីក្នុងឃុំព្រែកខ្សាច់

  • រដ្ឋបាលស្រុកបូទុមសាគរ/
    15/12/2025

    រដ្ឋបាលស្រុកបូទុមសាគរ សូមគោរពថ្លែងអំណរគុណ