/ / /

លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងអនុគណៈកម្មការរៀបចំតុបតែងកោះកុងសង្ក្រាន្ត បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំអនុគណៈកម្មការរដ្ឋបាល និងបដិសណ្ឋារកិច្ច ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងអនុគណៈកម្មការរៀបចំតុបតែងកោះកុងសង្ក្រាន្ត បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំអនុគណៈកម្មការរដ្ឋបាល និងបដិសណ្ឋារកិច្ច ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។

លោកអភិបាលរង បានលើកឡើងថា ក្នុងនាមប្រធានអនុគណៈកម្មការរៀបចំតុបតែងកោះកុងសង្ក្រាន្ត បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំអនុគណៈកម្មការរៀបចំតុបតែងកោះកុងសង្ក្រាន្ត ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ គ.ស.២០២៥ ដែលប្រព្រឹត្តទៅនៅថ្ងៃទី ១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៥ នៅខេត្តកោះកុង នាពេលខាងមុខប្រកបដោយរលូន ខ្ញុំស្នើលោកដែលជាសមាជិកទាំងអស់យកចិត្តទុកដាក់ :
-រៀបចំផែនការសកម្មភាព និងថវិកា របស់អនុគណៈកម្មការ
-រៀបចំតុបតែងលម្អទីតាំងប្រារព្ធពិធីកោះកុងសង្ក្រាន្ត តាមផ្លូវសាធារណៈសំខាន់ៗ ជាពិសេសមុខសាលាខេត្ត និងទីសាធារណៈផ្សេងៗ
-រៀបចំតុបតែងកន្លែងថតរូបកោះកុងសង្ក្រាន្តនៅបរិវេណមុខសាលាខេត្ត
-ក្រុង ស្រុក រដ្ឋបាលឃុំ សង្កាត់ គ្រឹះស្ថានសាធារណៈ វិស័យឯកជននានា ឱ្យរៀបចំតុបតែងសោភណ្ឌភាពក្នុងអង្គភាពរបស់ខ្លួនឱ្យបានស្អាត ចង បជាអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ
-លើកបដាអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និង ចងទង់ជាតិតាមទីតាំង សំខាន់ៗ
-អនុគណៈកម្មការនេះមានសិទ្ធិប្រើប្រាស់មន្ត្រីក្រោមឱវាទរបស់ខ្លួន
-បំពេញភារកិច្ចផ្សេងៗដែលមានការពាក់ព័ន្ធ តាមការណែនាំរបស់ប្រធានគណៈកម្មការ។
ថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ March 12, 2025

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកគិរីសាគរ/
    10/03/2026

    រដ្ឋបាលឃុំភ្ញីមាស បានចុះឈ្មោះស្ត្រីមានផ្ទៃពោះចូលទៅក្នុងកម្មវិធីជាតិជំនួយសង្គមកញ្ចប់គ្រួសារចំនួន១នាក់ ឈ្មោះ ស៊ុយ សុខុម អាយុ២០ឆាំ្ន រស់នៅភូមិតានី ឃុំភ្ញីមាស

  • រដ្ឋបាលស្រុកគិរីសាគរ/
    10/03/2026

    រដ្ឋបាលឃុំកោះស្ដេច បានបេីកកិច្ចប្រជុំពិសេស ស្ដីពីការតែងតាំងមេឃុំ ជំទប់ទី១ ជំទប់ទី២ និងជ្រេីសរេីសសមាជិកក្រុមប្រឹក្សាឃុំ បន្ថែម

  • ហេង គីមឆន/
    10/03/2026

    សារលិខិតជូនពរ សូមគោរពជូនលោកជំទាវ ចាតសូ រស្មី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកោះកុង នៅក្នុងឱកាសប្រារព្ធខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦

  • ហេង គីមឆន/
    10/03/2026

    លោក ទៀ សុរ:ឆ័យ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ស្ដីពីការធ្វើបច្ចុប្បន្នភាពទីតាំងដីរដ្ឋ និងការរៀបចំប័ណ្ណកម្មសិទ្ធិដីរដ្ឋ ដែលបានកត់ត្រាក្នងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ

  • ហេង គីមឆន/
    10/03/2026

    នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុង លោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការ បានដឹកនាំប្រជុំការងារសប្ដាហ៍ទី១ ខែមីនា លើកទិសដៅការងារបន្តសប្តាហ៍ទី២ ខែមីនា  ឆ្នាំ២០២៦

  • ហេង គីមឆន/
    10/03/2026

    លោកស្រី អ៉ី នារីនេត អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកជំទាវអភិបាលខេត្ត បានដឹកនាំក្រុមការងារខេត្ត ចុះពិនិត្យសំណង់ក្នុងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ចំនួន ៥កន្លែង