លោក ឈិត រតនៈ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាអនុគណៈកម្មការរដ្ឋបាល និងបដិសណ្ឋារកិច្ច បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំអនុគណៈកម្មការរដ្ឋបាល និងបដិសណ្ឋារកិច្ច ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។
លោកអភិបាលរង បានលើកឡើងថា ក្នុងនាមប្រធានអនុគណៈកម្មការរដ្ឋបាល និងបដិសណ្ឋារកិច្ច បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំអនុគណៈកម្មការរដ្ឋបាល និងបដិសណ្ឋារកិច្ច ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ គ.ស.២០២៥ ដែលប្រព្រឹត្តទៅនៅថ្ងៃទី ១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៥ នៅខេត្តកោះកុង នាពេលខាងមុខប្រកបដោយរលូន ខ្ញុំស្នើលោកដែលជាសមាជិកទាំងអស់យកចិត្តទុកដាក់ :
-ក្នុងការរៀបចំផែនការសកម្មភាព និងថវិការបស់អនុគណៈកម្មការ
-ចាត់ចែងលិខិតអញ្ជើញភ្ញៀវកិត្តិយស ចាស់ព្រឹទ្ធាចារ្យ ចូលរួមក្នុងពិធីនានា
-រៀបចំក្រុមការងារដើម្បីបដិសណ្ឋារកិច្ច ភ្ញៀវកិត្តិយស ចាស់ព្រឹទ្ធាចារ្យ ដែលបានអញ្ជើញ មកចូលរួមក្នុងពិធីសំខាន់ៗក្នុងព្រឹត្តិការណ៍កោះកុងសង្ក្រាន
-រៀបចំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររបស់អនុគណៈកម្មការនានា
-រៀបចំការផ្សព្វផ្សាយ ជូនដំណឹងឲ្យបានទូលំទូលាយជូនដល់សាធារណៈជន
-ធ្វើរបាយការណ៍ជូនប្រធានគណៈកម្មការអំពីវឌ្ឍនភាពការងាររបស់អនុគណៈកម្មការនានា
-ធ្វើរបាយការណ៍បូកសរុបលទ្ធផលការងារការរៀបចំកោះកុងសង្ក្រាន្តជូនប្រធានគណៈកម្មការ
-រៀបចំលិខិតថ្លែងអំណរគុណជូនសប្បុរសជន ដែលបានចូលរួមឧបត្ថម្ភគាំទ្រកោះកុងសង្ក្រាន្ត
-រៀបចំលិខិតសរសើរជូនក្រុមការងារចូលរួមរៀបចំកោះកុងសង្ក្រាន្ត
-អនុគណៈកម្មការនេះមានសិទ្ធិប្រើប្រាស់មន្ត្រីក្រោមឱវាទរបស់ខ្លួន
-បំពេញភារកិច្ចផ្សេងៗដែលមានការពាក់ព័ន្ធ តាមការណែនាំរបស់ប្រធានគណៈកម្មការ។
ថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ March 12, 2025














