/ / /

លោកស្រី លិ ឡាំង មេឃុំកោះកាពិ បានអញ្ជើញចូលរួមវគ្គបំប៉នរបស់លេខាធិការដ្ឋានគណៈកម្មាធិកាជាតិដឹកនាំអនុវត្តកម្មវិធីផ្ដល់ដីការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព នៅសាលប្រជុំសាលាស្រុកកោះកុង ។

ថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ៨:០០នាទីព្រឹក លោកស្រី លិ ឡាំង  មេឃុំកោះកាពិ បានដឹកនាំ លោក ផែង គីម ស្មៀនឃុំ អញ្ជើញចូលរួមវគ្គបំប៉នរបស់លេខាធិការដ្ឋានគណៈកម្មាធិកាជាតិដឹកនាំអនុវត្តកម្មវិធីផ្ដល់ដីការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព (ផ.ក.អ) ក្រោមការដឹកនាំដោយ លោក ហួត សារឹម អភិបាលរងស្រុកកោះកុង កិច្ចប្រជុំតាមប្រព័ន្ធ អនឡាញ (Zoom) ក្រោមអធិបតីភាព ឯកឧត្ដម សរ សុវណ្ណ អនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិកាធិការជាតិដឹកនាំអនុវត្តកម្មវិធីផ្ដល់ដីការពារព្រៃដើម្បីរួមគ្នា អភិវឌ្ឍដោយចីរភាព(ផ.ក.អ) សមាសភាពចូលរួម លោកនាយករងរដ្ឋបាលសាលាស្រុក លោក លោកស្រីមេឃុំ ស្មៀនឃុំទាំង៤ឃុំ សរុបចំនួន ១២នាក់ ស្រី ០២នាក់ សាលប្រជុំសាលាស្រុកកោះកុង ៕

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកថ្មបាំង/
    15/12/2025

    កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំជីផាត បានចេញល្បាតក្នុងមូលដ្ឋាននិងបានចុះជួយសម្រួលចរាចរណ៍ជូនដល់សិស្សានុសិស្សលោកគ្រូអ្នកគ្រូស្ថិតនៅសាលាបឋមសិក្សាជីផាត

  • រដ្ឋបាលស្រុកថ្មបាំង/
    15/12/2025

    លោក ម៉ឹង សុភា មេឃុំជីផាត ប្រជុំក្រុមការងារវេនប្រចាំការនៅសាលាឃុំ សម្រាប់តាមដាន និងដោះស្រាយបញ្ហានានារបស់រដ្ឋបាលឃុំជីផាត និងស្រង់ស្ថិតិប្រជាជនភៀសសឹកបានជម្លៀស មកស្នាក់នៅមណ្ឌលសុត្តិភាពឃុំជីផាត

  • ហេង គីមឆន/
    15/12/2025

    រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណចំពោះ លោក សំ វីរៈ ដែលបានឧបត្ថម្ភថវិកាចំនួន ៥ ០០០ ០០០រៀល ដើម្បីរួមចំណែកដោះស្រាយការលំបាករបស់កងកម្លាំងដែលបំពេញកាតព្វកិច្ចប្រចាំការនៅតាមបន្ទាត់ព្រំដែន និងត្រៀមលក្ខណៈផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ ព្រមទាំងដើម្បីរៀបចំទីជម្រកសុវត្ថិភាព ជូនប្រជាជនភៀសសឹក

  • ហេង គីមឆន/
    15/12/2025

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជេីញសាកសួរចុះសួរសុខទុកបងប្អូនប្រជាពលរដ្ឋដែលប្រជាជនភៀសសឹក ដែលមកស្នាក់នៅវត្តមុនីជីខលេី ភូមិជីខ ឃុំជីខលេី ស្រុកស្រែអំបិល ខេត្តកោះកុង

  • ហេង គីមឆន/
    15/12/2025

    សេចក្ដីប្រកាសព័ត៌មាន ស្ដីពីការផ្អាកជាបណ្ដោះអាសន្ន នូវកិច្ចប្រជុំសាមញ្ញលើកទី១៩ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកោះកុង

  • រដ្ឋបាលស្រុកគិរីសាគរ/
    15/12/2025

    រដ្ឋបាលឃុំភ្ញីមាស បានដឹកនាំក្រុមការងារយាមប្រចាំការនៅសាលាឃុំភ្ញីមាស ដើម្បីក្ដាប់ពត៌មាន សភាពការណ៍ពីបញ្ហាបន្ទាត់ព្រំដែន និងបញ្ហាផ្សេងៗតាមបណ្ដាភូមិ ក្នុងឃុំភ្ញីមាស