/ / /

ពិធីអបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ “សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប”

ពិធីអបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ “សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប”

ខេត្តកោះកុង៖ នារសៀលថ្ងៃអង្គារ៍ ទី១១ ខែមីនា ឆ្នាំ២០២៥ លោក អន ដាវុធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង និងលោកស្រី បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ “សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូប” ដោយមានការចូលរួមពី ថ្នាក់ដឹកនាំជាស្រ្តី មន្រ្តីរាជការនារី និងមន្ត្រីជាប់កិច្ចសន្យានារីនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង។

ការប្រារព្ធទិវាអន្តរជាតិនារី ៨ មីនា ធ្វើឡើង ជារៀងរាល់ឆ្នាំ ដើម្បីរំលឹកអំពីការតស៊ូទាមទារសិទ្ធិ សេរីភាព និងឆ្លុះបញ្ចាំងអំពីវឌ្ឍនភាព សមិទ្ធផល បញ្ហាប្រឈម ការប្តេជ្ញាចិត្ត និងវិធានការសំខាន់ៗក្នុងគោលបំណងបង្កើនភាពអង់អាចរបស់ស្ត្រី ជាពិសេស ដើម្បីឈានទៅសម្រេចបាននូវសមភាពយេនឌ័រ។ សម្រាប់ខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ មូលបទជាសកលដែលអង្គការសហប្រជាជាតិបានដាក់ចេញគឺ “សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូប” ក្នុងគោលបំណងផ្តល់សិទ្ធិ អំណាច និងកាលានុវត្តភាពស្មើភាពគ្នាទៅដល់ស្ត្រីគ្រប់រូប ជាពិសេសគឺការផ្តល់សិទ្ធិអំណាច ដល់កុមារី និងយុវនារីជំនាន់ក្រោយ។ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង សូមគាំទ្រយ៉ាងពេញទំហឹងចំពោះមូលបទសម្រាប់ឆ្នាំ២០២៥នេះ ដែលជាការបន្តមូលបទពីឆ្នាំមុន គឺ “ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល” មានន័យថា បន្ទាប់ពីស្ត្រីនិងក្មេងស្រីទទួលបាននូវចំណេះដឹងអំពីការប្រើប្រាស់ផ្នែកឌីជីថលគ្រប់គ្រាន់ ត្រឹមត្រូវក្នុងជីវភាព រស់នៅ និងកន្លែងការងារ នោះការជំរុញ និងលើកកម្ពស់សិទ្ធិ សមភាព និងភាពអង់អាចជូនស្ត្រី និងក្មេងស្រី នឹងត្រូវអនុវត្តនៅក្នុងសង្គមកម្ពុជា ក៏ដូចជានៅតាមក្រសួង ស្ថាប័ន និងអង្គភាព ពាក់ព័ន្ធជាក់ជាមិនខាន។ ទន្ទឹមនឹងនេះ ស្ត្រី ក្មេងស្រី និងបុរសគ្រប់វ័យគ្រប់ទីកន្លែងក៏ត្រូវ បន្តរួមគ្នាថែរក្សា និងពូនជ្រុំកិច្ចសហការ សាមគ្គីភាព ឯកភាព សុខសន្តិភាព សុវត្ថិភាពគ្រប់ផ្នែក ដើម្បីជំរុញការអភិវឌ្ឍនៅក្នុងយុគសម័យឌីជីថលប្រកបដោយចីរភាព។ លទ្ធផលការងារយេនឌ័រដែលមន្ទីរបានសម្រេចបាននៅក្នុងឆ្នាំ២០២៤ កន្លងទៅ បានឆ្លុះបញ្ចាំងអំពីការផ្តល់តម្លៃ និងការលើកតម្កើងស្ត្រីដែលជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការនារីគ្រប់លំដាប់ថ្នាក់ឱ្យទទួលបានឱកាសក្នុងការដឹកនាំ និងអនុវត្តការងារប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់ ក្នុងស្មារតីរួបរួមសាមគ្គីភាព និងប្រកាន់ខ្ជាប់នូវឥរិយាបថស័ក្តិសមជានារីខ្មែរដែលមានសីលធម៌ សុជីវធម៌ និងគុណធម៌ថ្លៃថ្នូរតាមគំរូរបស់ ព្រះវររាជមាតាជាតិខ្មែរ សម្តេចព្រះមហាក្សត្រី សម្តេចម៉ែ សម្តេចយាយ ជាពិសេស សម្តេចកិតិ្តព្រឺទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងស្រ្តីទី១របស់កម្ពុជាបច្ចុប្បន្ន គឺ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។

ថ្លែងក្នុងអង្គពិធីទាំងមូល លោកប្រធានមន្ទីរបានសម្តែងនូវការកោតសរសើរដល់ថ្នាក់ដឹកនាំជាស្រ្តី និងមន្រ្តីរាជការនារីទាំងអស់នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ និងសម្រេចបាននូវស្នាដៃ និងសមិទ្ធផលជាច្រើនជូនក្រសួង និងសង្គមជាតិ នេះជាគំរូវីរភាព និងការលះបង់របស់ថ្នាក់ដឹកនាំជាស្រ្តី និងមន្រ្តីរាជការនារី ពិតជាបានបង្ហាញឱ្យឃើញអំពីភាពជាថ្នាក់ដឹកនាំស្រ្តីគំរូ និងភាពជាអ្នកម្តាយដែលប្រកបដោយព្រហ្មវិហាធម៌ ចរិយាធម៌ មនុស្សធម៌ដ៏ប្រពៃ មានទឹកចិត្តសណ្តោសប្រោសប្រណី និងជាម្លប់ដល់កូនចៅទាំងអស់គ្នាផងដែរ។ ឆ្លៀតក្នុងឱកាសនេះ លោកប្រធានមន្ទីរ បានរំលេចអំពីប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល ដែលបានលើកឡើងថា “ពិភពលោកនឹងកាន់តែសុវត្ថិភាព ស្រស់បំព្រង និងកក់ក្តៅជាងមុន ប្រសិនបើមានស្រ្តីក្លាយជាអ្នកដឹកនាំកាន់តែច្រើន”, “ជួយស្ត្រីគឺជួយខ្លួនឯង” ។ ភ្ជាប់ជាមួយប្រសាសន៍លើកឡើងខាងលើ លោកប្រធានមន្ទីរ សូមស្នើដល់ថ្នាក់ដឹកនាំជាស្រ្តី និងមន្រ្តីរាជការនារីទាំងអស់ សូមបន្តរក្សា និងបង្កើនឆន្ទៈស្មារតីរួបរួមសាមគ្គីឯកភាពក្នុងរង្វង់ស្ត្រីដូចគ្នា និងប្រើប្រាស់សមត្ថភាព ទេព្យកោសល្យ និងគំនិតថ្នៃប្រឌិតខ្ពស់ក្នុងការបំពេញភារកិច្ច និងនាំយកសមិទ្ធផលការងារជូនសង្គមជាតិយើង៕

អត្ថបទផ្សេងទៀត

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    14/12/2025

    ឯកឧត្ដមវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង ដឹកនាំមន្រ្តីពាក់ព័ន្ធក្រោមឱវាទចូលរួមកិច្ចប្រជុំការងារសុខាភិបាល ជាមួយក្រុមការងារគ្រូពេទ្យ នៃមន្ទីរពេទ្យជាតិ តេជោសន្តិភាព ដឹកនាំដោយ លោកវេជ្ជបណ្ឌិត សួន សាមិត្ត ដែលជាមន្ទីរពេទ្យសម័្ពន្ធមេត្រីភាពជាមួយមន្ទីរពេទ្យបង្អែកខេត្តកោះកុង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង។

  • មន្ទីរធម្មការ និងសាសនា/
    14/12/2025

    ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បានចង្អុលបង្ហាញលោកប្រធានមន្ទីរនិងចាត់លោកអនុប្រធានមន្ទីរនិងមន្ត្រីក្រោមឪវាទចុះសួរសុខទុក្ខព្រះសង្ឃដែលបានជម្លៀសព្រះកាយសរុបចំនួន១២៤អង្គ មកពីវត្តចំនួន៧វត្តក្នុងនោះគណៈមហានិកាយ ៦វត្ត និងគណៈធម្មយុត្តិចំនួន១វត្ត

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    14/12/2025

    លោក ឌិន សុខា អនុប្រធានការិយាល័យគណនេយ្យ និងហិរញ្ញវត្ថុ និងកញ្ញា ឡេង គឹមសួ ប្រធានផ្នែកចត្តាឡីស័កច្រកទ្វារព្រំដែនអន្តរជាតិចាំយាម បានចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពី”ការងារព័ត៌មានវិទ្យា និងការគ្រប់គ្រងសាធារណមតិ ជូនថ្នាក់ដឹកនាំ និងមន្ត្រីទទួលបន្ទុកព័ត៌មានវិទ្យាក្នុងខេត្តកោះកុង”  ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង។

  • ហេង គីមឆន/
    14/12/2025

    រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណចំពោះ លោក នៃ ព្រហស្បត្តិសារឹទ្ធ ម្ចាស់ដេប៉ូលក់គ្រឿងសំណង់រស្មីអង្គរ ដែលបានឧបត្ថម្ភថវិកាចំនួន ១០០ ០០០រៀល ដើម្បីរួមចំណែកដោះស្រាយការលំបាករបស់កងកម្លាំងដែលបំពេញកាតព្វកិច្ចប្រចាំការនៅតាមបន្ទាត់ព្រំដែន និងត្រៀមលក្ខណៈដឹកជញ្ជូនប្រជាជន ផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ ព្រមទាំងដើម្បីរៀបចំទីជម្រកសុវត្ថិភាព ជូនប្រជាជនភៀសសឹក

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    14/12/2025

    ស្ថានភាពច្រកទ្វារព្រំដែនអន្តរជាតិចាំយាមមានសភាពតានតឹងក្រុមការងារចត្តាឡីស័កមិនបានទៅប្រចាំការនៅព្រំដែនទេមានប្រជាជនកំពុងនៅទីសុវត្ថិភាពក្នុងខេត្តកោះកុងសរុប ៥៩៦៣នាក់(ស្រី២៥០៥)ពិនិត្យសុខភាពជូនប្រជាជនសរុប ៨៦៩នាក់ (ស្រី ៥៥៦)ការរងរបួសដោយការប៉ះទង្គិចនៅព្រំដែនកម្ពុជា-ថៃ សរុបចំនួន ១០ នាក់(ស្រី០៣)របួសស្រាលសរុប ៩ នាក់(ស្រី៣) និងមានស្លាប់១ នាក់ ភេទប្រុស ដោយគ្រោះថ្នាក់ចរាចរណ៍។

  • ហេង គីមឆន/
    14/12/2025

    រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណចំពោះ លោក វ៉ើ ដាយ៉ា និងភរិយា ព្រមទាំងបុត្រ ដែលបានឧបត្ថម្ភថវិកាចំនួន ១០០ ០០០រៀល ដើម្បីរួមចំណែកដោះស្រាយការលំបាករបស់កងកម្លាំងដែលបំពេញកាតព្វកិច្ចប្រចាំការនៅតាមបន្ទាត់ព្រំដែន និងត្រៀមលក្ខណៈដឹកជញ្ជូនប្រជាជន ផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ ព្រមទាំងដើម្បីរៀបចំទីជម្រកសុវត្ថិភាព ជូនប្រជាជនភៀសសឹក