29/06/2020(8:00 am)
----------------------
វេលាម៉ោង ៨:០០ នាទីព្រឹក នៅសាលប្រជុំសាលាស្រុកបូទុមសាគរ បានបើកកិច្ចប្រជុំ សាមញ្ញលើកទី១៣ របស់ក្រុមប្រឹក្សាស្រុកបូទុមសាគរ អាណត្តិទី៣ ក្រោមអធិបតីភាព លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក ជាប្រធាន អង្គប្រជុំ ដើម្បីពិនិត្យពិភាក្សា និងអនុម័ត របៀបវារៈដូចខាងក្រោម :
-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបៀបវារៈកិច្ចប្រជុំលើកទី១៣
-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងលើកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១២
-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងលើកំណត់ហេតុកិច្ចប្រជុំវិសាមញ្ញលើកទី០២
-ពិនិត្យ ពិភាក្សា និងអនុម័តលើរបាយការណ៍ លទ្ធផលការងាររដ្ឋបាលស្រុក ប្រចាំខែមិថុនា
-ពិនិត្យ ពិភាក្សា លើសេចក្តីព្រាងរបាយការណ៍សង្ខេបអំពីលទ្ធផលវេទិកា និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុក កាលពីថ្ងៃទី២៥-២៦ ខែមិថុនា ឆ្នាំ២០២០
-របាយការណ៍សកម្មភាពរបស់គណៈកម្មាធិការទាំង៣
-បញ្ហាផ្សេងៗ ។
ដោយមានការចូលរួមពី៖ សមាជិក សមាជិការ ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក នាយករងរដ្ឋបាល កងកម្លាំងប្រដាប់អាវុធមេឃុំ ជំទប់ឃុំ លោក លោកស្រី ប្រធាន អនុប្រធាន មន្ត្រី ការិយាល័យជំនាញចំណុះសាលាស្រុក សរុបចំនួន ៤៤នាក់/ស្រី០៩នាក់។
ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ
-----------------------------
ថ្ងៃចន្ទ ៩ កើត ខែអាសាឍ ឆ្នាំជូត
ទោស័ក ពុទ្ធសករាជ ២៥៦៤
ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០
June 29, 2020