/ / /

រដ្ឋបាលឃុំថ្មស សូមបំភ្លឺជូនសាធារណៈជន  ទាំងក្នុងនិងក្រៅស្រុក ឱ្យបានជ្រាបថា៖ គណនីហ្វេសបុក (Facebook Page) ឈ្មោះ Koh Kong Hote News  ដែលបានបង្ហោះ នៅក្នុងបណ្ដាញសង្គម(Facebook)

រដ្ឋបាលឃុំថ្មស សូមបំភ្លឺជូនសាធារណៈជន  ទាំងក្នុងនិងក្រៅស្រុក ឱ្យបានជ្រាបថា៖ គណនីហ្វេសបុក (Facebook Page) ឈ្មោះ Koh Kong Hote News  ដែលបានបង្ហោះ នៅក្នុងបណ្ដាញសង្គម(Facebook) មានខ្លឹមសារចំណង់ជើងថា ” ខេត្តកោះកុង ! ខ្ញុំបាទចេះតែឆ្ងល់តើលោកប្រធានមន្ទីរធនធានទឹក ខេត្តកោះកុង   រួមជាមួយអាជ្ញាធរពាក់ព័ន្ធ មិនដឹងយល់យ៉ាងម៉េច បានជាធ្វើទំនប់ទឹកប្រៃចាក់ដីហ៊ុំព័ទ្ធធ្វើផ្លូវ យកដីព្រៃលិចទឹក និងព្រៃកោងកាង ច្រើនយ៉ាងនេះ ពោលគឺដល់  ព្រៃកោងកាង តែម្តង   ដែលជាជំរកមច្ឆាជាតិឡើងមកពងកូន ។  យោងតាមប្រភពព័ត៌មានពីពលរដ្ឋនៅក្នុងមូលដ្ឋាន   និងអាជ្ញាធរ ក្នុង មូលដ្ឋានលើកឡើងថា មានការឃុបឃិតជាមួយគ្នាម្ចាស់ដី ដែលស៊ីសំណូកសូកប៉ាន់ប្រើ ល្បិចបំភ័ន្តភ្នែក យកលុយរាប់  ម៉ឺនដុល្លារអាមេរិក ដើម្បីឲ្យសល់ដី ខាងលើច្រើនជាងខាងក្រោម មូលហេតុម្ចាស់ដី ដែលបានទិញដីព្រៃលិចទឹក ព្រៃកោងកាង  ហើយជួលពលរដ្ឋក្រីក្រ មកកាប់យកឆៅៗ ហើយយកទៅលក់ អ្នកមានលុយមានអំណាចហ៊ុំព័ទ្ធទីតាំងដី ធ្វើជាកម្មសិទ្ធខ្លួនឯង ឥឡូវនេះត្រូវបាន គេធ្វើផ្លូវ ទំនប់ទឹកប្រៃចូលមក ទើបជនឆ្លៀតឱកាស ទាញយកផលប្រយោជន៍ភ្លាម ចំណាយលុយទិញ ទឹកចិត្ត សហគមន៍ ប្រធានមន្ទីរ   និងអាជ្ញាធរ ពាក់ព័ន្ធ ដោយមិនបានចុះ ពិនិត្យគោលដៅ ។ ទីតាំងដីនៅចំណុច ព្រែកគល់ក្នុងភូមិចំការលើ ឃុំថ្មស ស្រុកបូទុមសាគរ ខេត្ត កោះកុង ។ សង្ឃឹមថា លោកជំទាវអភិបាលខេត្តកោះកុង និង ក្រសួងពាក់ព័ន្ធចុះពិនិត្យទីតាំងចាក់ដី ធ្វើទំនប់ទឹកប្រៃនេះផងទាន ដោយយកដីខុសគោលដៅ រាប់រយហិកតា គឺព្រៃលិចទឹក ហើយក៏មិនមានដីស្រែរបស់ពលរដ្ឋធ្វើនោះដែរមានតែ ២គ្រួសារទេ ធ្វើស្រែប្រមាណ១ហិកតាទេ។ “

#_ព័ត៌មានលម្អិតសូមមើលសេចក្តីបំភ្លឺដូចបានជម្រាបជូនខាងក្រោម    

     សូមអរគុណ🙏

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    21/03/2026

    លោក ហេង គីមឆន នាយករងរដ្ឋបាល សាលាខេត្តកោះកុង បានដឹកនាំក្រុមបច្ចេកទេសខេត្ត ចុះពិនិត្យវឌ្ឍនភាពគម្រោងប្រើប្រាស់មូលនិធិឃុំប្រឡាយ ឃុំជំនាប់ ឃុំថ្មដូនពៅ

  • ហេង គីមឆន/
    21/03/2026

    សេចក្តីប្រកាស ព័ត៌មានរបស់រដ្ឋបាលខេត្តកោះកុង

  • ហេង គីមឆន/
    21/03/2026

    លោក ទៀ សុរៈឆ័យ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព នៃការសាងសង់សួនច្បារមុខសាលាខេត្តកោះកុង និងសួនច្បារមុខសាលាបឋមសិក្សាទីរួមខេត្ត

  • មន្ទីរពាណិជ្ជកម្ម/
    21/03/2026

    មន្ទីរពាណិជ្ជកម្មខេត្តកោះកុង បានចូលរួមគាំទ្រ និងអនុវត្ត “យុទ្ធនាការផលិតផលជាតិ #MadeInCambodia” នៅក្នុងក្រុងខេមរភូមិន្ទ

  • មន្ទីរពាណិជ្ជកម្ម/
    21/03/2026

    មន្ទីរពាណិជ្ជកម្មខេត្តកោះកុង បានចូលរួមគាំទ្រ និងអនុវត្ត “យុទ្ធនាការផលិតផលជាតិ #MadeInCambodia” នៅក្នុងក្រុងខេមរភូមិន្ទ

  • ហេង គីមឆន/
    21/03/2026

    ក្នុងនាមរដ្ឋបាលខេត្តកោះកុង នាងខ្ញុំសូមអបអរសាទរ និងសូមជូនពរជ័យ សិរីសួស្ដី សុភមង្គល បវរមហាប្រសើរ ជូនដល់បងប្អូនមូស្លីមកម្ពុជាទាំងអស់ ដែលបានបញ្ចប់នូវពិធីអំណត់បួសខែរ៉ម៉ាឌន ដែលជាសសរស្តម្ភទី៤ នៃសាសនាឥស្លាម ប្រកបដោយជោគជ័យ ហើយនឹងរីករាយស្វាគមន៍ថ្ងៃបុណ្យរ៉យ៉ាអៃឌុលហ្វីតទ្រី នៅថ្ងៃសៅរ៍ ទី១ ខែស្ហាវ៉ាល់ ឆ្នាំ ១៤៤៧ មូហាំម៉ាត់សករាជ ត្រូវនឹងថ្ងៃទី ៣កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦