ឯកឧត្តម សុះ ម៉ាត់លី សមាជិកក្រុមប្រឹក្សាខេត្តកោះកុង បានអញ្ជើញ ចូលរួមជាមួយឯកឧត្តម ឡោះ ម៉ាន អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ចុះត្រួតពិនិត្យការសាងសង់វិហារភូមិ៤ ដែលកំពុងដំណើរការសាងសង់ដោយការសាងសង់នេះសម្រេចលទ្ធផលបានប្រមាណជា ៧០%។ ស្ថិតនៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង។
ថ្ងៃព្រហស្បតិ៍ ១១រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤