រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី ស៊ិន ចរិយា អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញជាអធិបតីក្នុងទិវាជាតិ១២ធ្នូ ឆ្នាំ២០២៤ ក្រោមប្រធានបទ កម្ពុជាប្រឆាំងដាច់ខាតអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងគ្រប់មធ្យោបាយ ក្នុងយុគសម័យឌីជីថល

លោកស្រី ស៊ិន ចរិយា អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញជាអធិបតីក្នុងទិវាជាតិ១២ធ្នូ ឆ្នាំ២០២៤ ក្រោមប្រធានបទ កម្ពុជាប្រឆាំងដាច់ខាតអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងគ្រប់មធ្យោបាយ ក្នុងយុគសម័យឌីជីថល។
សមាសភាពអញ្ជើញចូលរួមមានលោកនាយករងរដ្ឋបាល លោក លោកស្រីប្រធានការិយាល័យអង្គភាពចំណុះរដ្ឋបាលក្រុង កងកម្លាំងប្រដាប់អាវុធទាំងបី លោក លោកស្រីចៅសង្កាត់ មេប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ លោក លោកស្រីមេភូមិ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សរុបប្រមាណ ៧៥រូប ។
កម្មវិធីនេះបានរៀបចំឡើងនៅសាលប្រជុំសាលាក្រុងខេមរភូមិន្ទ។
វេលាម៉ោង ៨:០០នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ១១រោច ខែមិគសិរ ឆ្នាំរោង ឆស័កពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង