/ / /

លោក ពេជ្រ សិលា អភិបាលស្តីទីស្រុកបូទុមសាគរ បានចាត់ក្រុមការងាររៀបចំ ប្រារព្ធកម្មពិធី ការរួបរួមគ្នាដើម្បីអភិវឌ្ឍមនុស្សសិលា ក្រោមប្រធានបទ ការអប់រំគុណធម៌សីលធម៌ សុជីវធម៌ សុខភាព និងបរិស្ថានដែលធ្វើបាឋកថា និងដឹកនាំធ្វើសមាធីដោយព្រះភិក្ខុ ធម្មគន្ធថាវរញ្ញាណោ បណ្ឌិត យុទ្ធ ភូថង ដែប្រារព្ធធ្វើឡើងនៅវត្តអង្គសិលាមុនី ហៅវត្តថ្មស

លោក ពេជ្រ សិលា អភិបាលស្តីទី បានចាត់ក្រុមការងាររៀបចំកម្មវិធីអប់រំ និងមានការនិមន្តនិងចូលរួមពីព្រះសង្ឃ កងកម្លាំង អាជាធរភូមិឃុំនៃរដ្ឋបាលឃុំថ្មស លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងពុទ្ធបរិស័ទចំណុះជើងវត្តអង្គសិលាមុនី ហៅវត្តថ្មស សរុបមានប្រមាណ៣៥០អង្គ/នាក់ បានប្រារព្ធកម្មពិធី ការរួបរួមគ្នាដើម្បីអភិវឌ្ឍមនុស្សសិលា ក្រោមប្រធានបទ ការអប់រំគុណធម៌សីលធម៌ សុជីវធម៌ សុខភាព និងបរិស្ថានដែលធ្វើបាឋកថា និងដឹកនាំធ្វើសមាធីដោយព្រះភិក្ខុ ធម្មគន្ធថាវរញ្ញាណោ បណ្ឌិត យុទ្ធ ភូថង ដែប្រារព្ធធ្វើឡើងនៅវត្តអង្គសិលាមុនី ហៅវត្តថ្មស ស្ថិតនៅភូមិ/ឃុំថ្មសស្រុកបូទុមសាគរ ខេត្តកោះកុង។
កម្មពិធី បានប្រព្រឹត្តទៅយ៉ាងល្អប្រសើរតាំងពីដើមរហូតដល់ទីបញ្ចប់ ប្រកបដោយទឹកចិត្តសោមនស្សរីករាយ។

ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ

ថ្ងៃអាទិត្យ ១១កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៥
March 9, 2025
វេលាម៉ោង៨:៣០នាទីព្រឹក

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    21/03/2026

    លោក ហេង គីមឆន នាយករងរដ្ឋបាល សាលាខេត្តកោះកុង បានដឹកនាំក្រុមបច្ចេកទេសខេត្ត ចុះពិនិត្យវឌ្ឍនភាពគម្រោងប្រើប្រាស់មូលនិធិឃុំប្រឡាយ ឃុំជំនាប់ ឃុំថ្មដូនពៅ

  • ហេង គីមឆន/
    21/03/2026

    សេចក្តីប្រកាស ព័ត៌មានរបស់រដ្ឋបាលខេត្តកោះកុង

  • ហេង គីមឆន/
    21/03/2026

    លោក ទៀ សុរៈឆ័យ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព នៃការសាងសង់សួនច្បារមុខសាលាខេត្តកោះកុង និងសួនច្បារមុខសាលាបឋមសិក្សាទីរួមខេត្ត

  • មន្ទីរពាណិជ្ជកម្ម/
    21/03/2026

    មន្ទីរពាណិជ្ជកម្មខេត្តកោះកុង បានចូលរួមគាំទ្រ និងអនុវត្ត “យុទ្ធនាការផលិតផលជាតិ #MadeInCambodia” នៅក្នុងក្រុងខេមរភូមិន្ទ

  • មន្ទីរពាណិជ្ជកម្ម/
    21/03/2026

    មន្ទីរពាណិជ្ជកម្មខេត្តកោះកុង បានចូលរួមគាំទ្រ និងអនុវត្ត “យុទ្ធនាការផលិតផលជាតិ #MadeInCambodia” នៅក្នុងក្រុងខេមរភូមិន្ទ

  • ហេង គីមឆន/
    21/03/2026

    ក្នុងនាមរដ្ឋបាលខេត្តកោះកុង នាងខ្ញុំសូមអបអរសាទរ និងសូមជូនពរជ័យ សិរីសួស្ដី សុភមង្គល បវរមហាប្រសើរ ជូនដល់បងប្អូនមូស្លីមកម្ពុជាទាំងអស់ ដែលបានបញ្ចប់នូវពិធីអំណត់បួសខែរ៉ម៉ាឌន ដែលជាសសរស្តម្ភទី៤ នៃសាសនាឥស្លាម ប្រកបដោយជោគជ័យ ហើយនឹងរីករាយស្វាគមន៍ថ្ងៃបុណ្យរ៉យ៉ាអៃឌុលហ្វីតទ្រី នៅថ្ងៃសៅរ៍ ទី១ ខែស្ហាវ៉ាល់ ឆ្នាំ ១៤៤៧ មូហាំម៉ាត់សករាជ ត្រូវនឹងថ្ងៃទី ៣កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦