វេលាម៉ោង ០៨:៣០ នាទីព្រឹក រដ្ឋបាលឃុំថ្មដូនពៅ បានរៀបចំពិធីអបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ក្រោមប្រធានបទ”សិទ្ធ សមភាព និងភាពអង់អាច ចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប” ក្រោមគណៈធិបតីភាព លោកស្រី ឆេង ឡូតជំទប់ទី២ និងមានអ្នកអញ្ជើញចូលរួមដូចជា លោកមេប៉ុស្ដិ៍ នគរបាលរដ្ឋបាលឃុំ លោកនាយកសាលាទាំងបី នៃឃុំថ្មដូនពៅ បុគ្គលិកប៉ុស្ដិ៍សុខភាព ឃុំថ្មដូនពៅ លោកមេភូមិទាំងពីរភូមិ នៃឃុំថ្មដូនពៅ សិស្សានុសិស្ស នៃសាលាអនុវិទ្យាល័យថ្មដូនពៅ និងប្រជាពលរដ្ឋទាំងពីរភូមិ នៃឃុំថ្មដូនពៅ សរុបចំនួន ១៤៧នាក់ ស្រី ១៤២នាក់ នៅសាលាឃុំថ្មដូនពៅ ។
ថ្ងៃសៅរ៍ ១០កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនិងថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៥
March,08,2025



