/ / /

លោក ពេជ្រ សិលា អភិបាលស្តីទី លោកស្រី អ៉ិន សោភ័ណ្ឌ អនុប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមស្រុកបូទុមសាគរ បានដឹកនាំក្រុមការងារអនុសាខាកាកបាទក្រហមស្រុក និងអាជ្ញាធរឃុំកណ្តោល ចុះសួរសុខទុក្ខ និងនាំយកនូវសម្ភារ:មួយចំនួនជូនគ្រួសាររងគ្រោះ ដោយសារអគ្គីភ័យភ្លើងឆេះផ្ទះខូចខាតអស់ទាំងស្រុង ដែលមានទំហំផ្ទះទទឹង៦ម និងបណ្តោយ៩ម ជាលក្ខណ:ផ្ទះតៀម លក់ចាប់ហួយសង់ពីឈើ ប្រក់ស័ង្កសី ឆេះនៅវេលាម៉ោង ១២:៣០នាទីរំលងអាធ្រាត្រចូលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ ដែលមានម្ចាស់ផ្ទះ ឈ្មោះ ឡុច ចាន់ធា ភេទស្រី ជាស្រី្តមេម៉ាយ រស់នៅភូមិសុវណ្ណាបៃតង ឃុំកណ្តោល ស្រុកបូទុមសាគរ

លោក ពេជ្រ សិលា អភិបាលស្តីទី លោកស្រី អ៉ិន សោភ័ណ្ឌ អនុប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមស្រុកបូទុមសាគរ បានដឹកនាំក្រុមការងារអនុសាខាកាកបាទក្រហមស្រុក និងអាជ្ញាធរឃុំកណ្តោល ចុះសួរសុខទុក្ខ និងនាំយកនូវសម្ភារ:មួយចំនួនជូនគ្រួសាររងគ្រោះ ដោយសារអគ្គីភ័យភ្លើងឆេះផ្ទះខូចខាតអស់ទាំងស្រុង ដែលមានទំហំផ្ទះទទឹង៦ម និងបណ្តោយ៩ម ជាលក្ខណ:ផ្ទះតៀម លក់ចាប់ហួយសង់ពីឈើ ប្រក់ស័ង្កសី ឆេះនៅវេលាម៉ោង ១២:៣០នាទីរំលងអាធ្រាត្រចូលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ ដែលមានម្ចាស់ផ្ទះ ឈ្មោះ ឡុច ចាន់ធា ភេទស្រី ជាស្រី្តមេម៉ាយ រស់នៅភូមិសុវណ្ណាបៃតង ឃុំកណ្តោល ស្រុកបូទុមសាគរខេត្តកោះកុង ។
មូលហេតុដោយមិនទាន់ដឹងច្បាស់នៅឡើយ (តាមការបញ្ជាក់របស់ក្រុមគ្រួសារព្រោះម្ចាស់ផ្ទះមិននៅផ្ទះទៅមើលចៅឈឺនៅថ្មបាំង) ។
សម្ភារ:អនុសាខា ផ្តល់ជូនជនរងគ្រោះរួមមាន÷
-អង្ករ ១បាវ(២៥គ.ក)
-ទឹកត្រី ១យួរ
-ទឹកស៉ីអ៉ីវ ១យួរ
-ប៊ីចចេង ១កញ្ចប់
-មី១កេស
-តង់ ចំនួន១
-អំបិល;ស្ករ ១កញ្ចប់
-ត្រីខ ១យួរ
និងថវិកាចំនួន១៥០.០០០៛ រួមនឹងថវិការបស់រដ្ឋបាលឃុំកណ្ដោលចំនួន ២០០.០០០៛ផងដែរ។

ប្រភពៈ រដ្ឋបាលស្រុកបូទុមសាគរ

ថ្ងៃព្រហស្បតិ៍ ៨កើត ខែផល្គុន ឆ្នាំរោងឆ
ស័ក ពស ២៥៦៨
ត្រូវនឹងថ្ងៃទី៦ ខែ មីនាឆ្នាំ២០២៥
វេលាម៉ោង ៤:៣០នាទីរសៀល

អត្ថបទផ្សេងទៀត

  • មន្ទីរសាធារណការ និងដឹកជញ្ជូន/
    03/06/2026

    ញត្តិគាំទ្រ ចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហាការទាមទារដែនសមុទ្រត្រួតស៊ីគា្ន ដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ

  • ហេង គីមឆន/
    03/06/2026

    លោក ចេង មុន្នីរិទ្ធ ប្រធានគណៈកម្មាធិការអនុសាខាស្រុកគីរីសាគរ បរិច្ចាគថវិកាចំនួន ១,០០០,០០០រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    03/06/2026

    លោក ភូថង សេរីវុឌី្ឍ ប្រធានគណៈកម្មាធិការអនុសាខាក្រុងខេមរភូមិន្ទ បរិច្ចាគថវិកាចំនួន ១,០០០,០០០រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    03/06/2026

    លោក ឈេង សុវណ្ណដា អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវអភិបាល នៃគណៈអភិបាលខេត្ត កោះកុង បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការងារចាំបាច់មួយចំនួន ពាក់ព័ន្ធនិងងវិស័យរ៉ែ និងថាមពល ដែលប្រតិភូកម្មមករដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្ត

  • ហេង គីមឆន/
    03/06/2026

    ឯកឧត្តម កែវ សាវៃ បរិច្ចាគថវិកាចំនួន ៥០០,០០០រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    03/06/2026

    លោក សុវណ្ណ ប៊ុនធឿន អភិបាល នៃគណៈអភិបាលស្រុកកោះកុង បរិច្ចាគថវិកាចំនួន ១,០០០,០០០រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦