លោក ឈឹម ផាវ មេឃុំបឹងព្រាវ បានដឹកនាំសមាជិកក្រុមប្រឹក្សាឃុំ ប៉ុស្តិ៍នគរបាលរដ្ឋបាល ស្មៀនឃុំ មេភូមិ អនុភូមិ សមាជិកភូមិគ្រប់ភូមិ ចូលរួមជាមួយក្រុមការងារមន្ទីរបរិស្ថានខេត្តកោះកុង ក្រោមប្រធានបទ“ផ្លូវជាតិគ្មានសំរាមប្លាស្ទិក” នៅបរិវេណផ្លូវបំបែកស្រែអំបិល ដោយមានការអញ្ជើញចូលរួមពីលោក លាស់ ប៉ូលីវណ្ណ ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន សមាគមន៍រាសីសាខាខេត្តកោះកុង ស.ស.យ.ក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រជាការពារ និងប្រជាពលរដ្ឋ។
រសៀលថ្ងៃពុធ ៧កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥
ប្រភព : កើត កៅលី








