នៅភូមិត្រពាំងឈើត្រាវ ឃុំឬស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង (នៅចំណុច កោះខ្យាង) គណៈកម្មាធិការកសាងផែនការ និងថវិកាឃុំ(គ.ផ.ថ)បានរៀបចំកិច្ចប្រជុំស្ដីពីការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិលឆ្នាំ២០២៦-២០២៨ ក្នុងជហានទី១ ដំណាក់កាលទី២ ការចុះប្រមូលព័ត៍មានស្ដីពីតម្រូវការរបស់មូលដ្ឋានសម្រាប់កសាងកម្មវិនិយោគបីឆ្នាំរំកិលឆ្នាំ២០២៦-២០២៨ ក្រោមអធិបតី លោក យ៉ាក ខឿន ជំទប់ទី១ឃុំ ជាតំណាងដ៏ខ្ពង់ខ្ពស់ លោក ផង់សុផាន់ណា ប្រធានគណៈកម្មាធិការ និងថវិកាឃុំ (គ.ផ.ថ)និងជាមេឃុំឫស្សីជ្រុំ។
សមាសភាពចូលរួម:
សមាជិកសមាជិកា គណៈកម្មាធិការកសាងផែនការ និងថវិកា ស្មៀនឃុំ
អ្នកចូលរួមផ្សេងៗ: ក្រុមការងារគម្រោងLDC(គម្រោងរេដបូក) ជំនួយការឃុំ ជំនួយការហិរញ្ញវត្ថុឃុំ អនុភូមិ និងប្រជាពលរដ្ឋ។
អ្នកចូលរួមសរុប:២៧ រូប ស្រី១៤ រូប។
ថ្ងៃអង្គារ ៦កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥
ប្រភរដ្ឋបាលឃុំឫស្សីជ្រុំ។



