រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ប្រាក់ វិចិត្រ អភិបាលស្រុក បានដឹកនាំកិច្ចប្រជុំគណៈអភិបាលស្រុកប្រចាំខែមិថុនា ឆ្នាំ២០២០ នៅសាលប្រជុំសាលាស្រុកមណ្ឌលសីមា

ថ្ងៃពុធ ៤កើត ខែអាសាធ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ១៤:០០នាទីរសៀល នៅសាលប្រជុំសាលាស្រុកមណ្ឌលសីមា លោក ប្រាក់ វិចិត្រ អភិបាលស្រុក បានដឹកនាំកិច្ចប្រជុំគណៈអភិបាលស្រុកប្រចាំខែមិថុនា ឆ្នាំ២០២០ និងរបៀបវារៈរួមមាន៖
១.ពិនិត្យ សេចក្ដីព្រាង កំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុក
២.ពិនិត្យសេចក្ដីព្រាង របាយការណ៍របស់រដ្ឋបាលស្រុកមណ្ឌលសីមា ប្រចាំខែ មិថុនា ឆ្នាំ២០២០ ។
៣.ពិនិត្យសេចក្ដីព្រាង តារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្តជូនដល់មន្រ្តីរាជការសាលាស្រុកប្រចាំខែមិថុនា ឆ្នាំ២០២០
៤.ពិនិត្យសេចក្ដីព្រាង សំណើសុំនិយ័តភាពឥណទានថវិកាក្នុងជំពូក ៦០,៦១,៦៤ និង៦៩
៥.ពិនិត្យសេចក្ដីព្រាង កម្មវិធី និងថវិកា សម្រាប់រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុក ឆ្នាំ២០២០
៦.បញ្ហាផ្សេងៗ ។

អត្ថបទទាក់ទង