លោក ឈេង សុវណ្ណដា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកជំទាវអភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំពិភាក្សា និងចុះពិនិត្យទីតាំងដី ដែលប្រជាពលរដ្ឋឈ្មោះ ម៉ុក សុីនួន ស្នើសូមវាស់វែង និងចុះបញ្ជីដីធ្វើវិញ្ញាបនត្រសម្គាល់អចលនវត្ថុ ដីទំហំ ៦១.២០០ ម៉ែត្រការ៉េ ដែលស្ថិតក្នុងភូមិកោះកុងក្នុង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង។
ថ្ងៃអង្គារ ២រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤