រដ្ឋបាលស្រុកថ្មបាំង បានរៀបចំសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល ( ២០២៥- ២០២៧ ) ថ្នាក់ស្រុក ក្រោមអធិបតីភាព លោក លឹម សាវាន់ នាយករដ្ឋបាលសាលាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ដែលមានការអញ្ជើញចូលរួមពីលោក លោកស្រី ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត លោកស្រី ប្រធានក្រុមប្រឹក្សាស្រុក លោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក លោកអភិបាលស្ដីទី លោកអភិបាលរង លោក លោកស្រីប្រធាន អនុប្រធានការិយាល័យចំណុះរដ្ឋបាលស្រុក មន្រ្តី មន្រ្តីកិច្ចសន្យា មេឃុំ ស្មៀនឃុំ និងជំនួយការហិរញ្ញវត្ថុឃុំ ដែលប្រព្រឹត្តទៅនៅសាលប្រជុំធំសាលាស្រុកថ្មបាំង។
ថ្ងៃអង្គារ ២រោច ខែមិគសិរ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤