លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជួបសំណេះសំណាល ជាមួយ បង ប្អូន អ៊ុំ ពូ មីង ដែលធ្វេីការខាងអនាម័យ ក្នុងក្រុងខេមរភូមិន្ទ។
លោកជំទាវអភិបាលខេត្ត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសកម្មភាពយ៉ាងសកម្មរបស់ បង ប្អូន អ៊ុំ ពូ មីង ក្នុងការងារសំអាតអនាម័យ ដេីម្បីសោភណភាព និងសុខភាព របស់ប្រជាពលរដ្ឋក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ ជាមួយគ្នានេះផងដែរសូមអោយបងប្អូនប្រជាពលរដ្ឋ ទាំងអស់ចូលរួមសម្អាតអនាម័យ បរិស្ថានទាំងអស់គ្នា អនាម័យផ្តើមចេញពីយើងទាំងអស់គ្នា គ្រប់ផ្ទះមានអនាម័យល្អ គ្រប់ភូមិមានបរិស្ថានល្អ គ្រប់ឃុំ សង្កាត់ ពិតជាទទួលបានផាសុខភាព៕