/ / /

លោកស្រី រិន គន្ធា អភិបាលរងស្រុកមណ្ឌលសីមា បានដឹកនាំលោកប្រធានការិយាល័យ និងមន្ត្រីការិយាល័យអប់រំ យុវជន និងកីឡា រៀបចំដំណើរការប្រឡងសិស្សពូកែថ្នាក់ស្រុក កម្រិតថ្នាក់ទី៩ និងថ្នាក់ទី១២ ឆ្នាំសិក្សា ២០២៤-២០២៥ លើមុខវិជ្ជា: អក្សរសាស្ត្រខ្មែរ គណិតវិទ្យា និងរូបវិទ្យា

លោកស្រី រិន គន្ធាអភិបាលរងស្រុក បានដឹកនាំលោកប្រធានការិយាល័យ និងមន្ត្រីការិយាល័យអប់រំ យុវជន និងកីឡា រៀបចំដំណើរការប្រឡងសិស្សពូកែថ្នាក់ស្រុក កម្រិតថ្នាក់ទី៩ និងថ្នាក់ទី១២ ឆ្នាំសិក្សា២០២៤-២០២៥ លើមុខវិជ្ជា: អក្សរសាស្ត្រខ្មែរ គណិតវិទ្យា និងរូបវិទ្យា នៅសាលប្រជុំសាលាស្រុកមណ្ឌល សីមា ដែលមានបេក្ខជនចំនួន ១៨នាក់ ស្រី១០នាក់ ក្នុងនោះបេក្ខជនកម្រិតថ្នាក់ទី៩ ចំនួន១២នាក់ និងកម្រិតថ្នាក់ទី១២ ចំនួន០៦ នាក់ មកពីវិទ្យាល័យហ៊ុន សែនប៉ាក់ខ្លង , វិទ្យាល័យហ៊ុន សែនចាំយាម , អនុវិទ្យាល័យពាមក្រសោប និងអនុវិទ្យាល័យទៀ បាញ់តាចាត។
ជាលទ្ធផល
ក/កម្រិតថ្នាក់ទី៩
១-អក្សរសាស្រ្តខ្មែរ : កុមារី ឈន ស្រីកេន មកពីវិទ្យាល័យ ហ៊ុន សែនចាំយាម
២-គណិតវិទ្យា : កុមារា ថាត ពុទ្ធិយុត្ត មកពីវិទ្យាល័យហ៊ុន សែនចាំយាម
៣-រូបវិទ្យា : កុមារា សេង ហៀង មកពីវិទ្យាល័យហ៊ុន សែនប៉ាក់ខ្លង
ខ/ កម្រិតថ្នាក់ទី១២
១-អក្សរសាស្ត្រខ្មែរ : កុមារី ចាន់ គួណៃ មកពីវិទ្យាល័យ ហ៊ុន សែនប៉ាក់ខ្លង
២-គណិតវិទ្យា : កុមារា ថៃ ហេងហួត មកពីវិទ្យាល័យហ៊ុន សែនប៉ាក់ខ្លង
៣- រូបវិទ្យា : កុមារា អឹង ទិឃាវិន មកពីវិទ្យាល័យ ហ៊ុន សែន ប៉ាក់ខ្លង ។
នៅសាលប្រជុំសាលាស្រុកមណ្ឌលសីមា
ថ្ងៃព្រហស្បតិ៍ ១កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥
វេលាម៉ោង២:០០នាទីរសៀល

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    10/03/2026

    លោក ទៀ សុរ:ឆ័យ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ស្ដីពីការធ្វើបច្ចុប្បន្នភាពទីតាំងដីរដ្ឋ និងការរៀបចំប័ណ្ណកម្មសិទ្ធិដីរដ្ឋ ដែលបានកត់ត្រាក្នងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ

  • ហេង គីមឆន/
    10/03/2026

    នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុង លោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការ បានដឹកនាំប្រជុំការងារសប្ដាហ៍ទី១ ខែមីនា លើកទិសដៅការងារបន្តសប្តាហ៍ទី២ ខែមីនា  ឆ្នាំ២០២៦

  • ហេង គីមឆន/
    10/03/2026

    លោកស្រី អ៉ី នារីនេត អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកជំទាវអភិបាលខេត្ត បានដឹកនាំក្រុមការងារខេត្ត ចុះពិនិត្យសំណង់ក្នុងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ចំនួន ៥កន្លែង

  • ហេង គីមឆន/
    10/03/2026

    លោកស្រី អ៉ី នារីនេត អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកជំទាវអភិបាលខេត្ត បានដឹកនាំក្រុមការងារខេត្ត ចុះពិនិត្យសំណង់ក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ចំនួន ២កន្លែង របស់លោក ឈុន ដារ៉ា ដែលជាសំណង់ផ្ទះល្វែងមនិងរបស់ឈ្មោះតែ ប៉េងងួន ដែលជាសំណង់ឃ្លាំង

  • រដ្ឋបាលស្រុកបូទុមសាគរ/
    09/03/2026

    លោក ខេង គង់ អភិបាលរងស្រុក បានដឹកនាំក្រុមការងារស្រុកសហការជាមួយលោកមេឃុំកណ្ដោល និងលោកមេភូមិព្រលាន បានចុះពិនិត្យនិងវាយតម្លៃទីតាំងស្នើសុំអនុញ្ញាតច្បាប់ជីកកិញក្នុងដីកម្មសិទ្ធ

  • ហេង គីមឆន/
    09/03/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាធិបតី ក្នុងឱកាសទិវាជាតិទីក្រុងស្អាត លើកទី១៣ ឆ្នាំ២០២៦ ក្រោមប្រធានបទ “សាមគ្គីដើម្បីទីក្រុងស្អាត” ដែលប្រារព្ធនៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង