លោក សោម សម័យ សមាជិកក្រុមប្រឹក្សាស្រុកថ្មបាំង និងជាប្រធានអង្គប្រជុំ បានអញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៩ ឆ្នាំទី១ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក លោក ឈឺន ភស្តារ អភិបាលស្តីទី លោកអភិបាលរង លោកនាយក នាយករងរដ្ឋបាល លោក លោកស្រីប្រធានការិយាល័យចំណុះរដ្ឋបាលស្រុក កងកម្លាំងទាំងបី លោកនាយករកឧទ្យានុរក្ស លោកមេឃុំ ជំទប់ឃុំ ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាស្រុកថ្មបាំង។
ថ្ងៃព្រហស្បតិ៍ ១កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥
















