/ / /

លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានចាត់អោយ ក្រុមការងារទទួលបន្ទុកសុខភាពសាខា សហការជាមួយក្រុមការងារ ទទួលបន្ទុកគ្រប់គ្រងគ្រួសាររស់នៅជាមួយមេរោគអេដស៍បានចុះសួរសុខទុក្ខនិងនាំយកថវិកាមនុស្សធម៌​ ផ្តល់ជូនគ្រួសារជាជន ពិការ និងរស់នៅជាមួយមេរោគអេដស៍ចំនួន ១នាក់ ដើម្បីទិញជាស័ង្កសីប្រក់ដំបូលផ្ទះដែលកំពុងខ្វះខាតក្នុងការសាងសង់ បច្ចុប្បន្នពួកគាត់ស្នាក់នៅបន្ទប់ជួល ជាមួយកូន៣នាក់ ស្រី២នាក់ ក្នុងភូមិ៣ សង្កាត់ ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ​ ខេត្តកោះកុង។

លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានចាត់អោយ ក្រុមការងារទទួលបន្ទុកសុខភាពសាខា សហការជាមួយក្រុមការងារ ទទួលបន្ទុកគ្រប់គ្រងគ្រួសាររស់នៅជាមួយមេរោគអេដស៍បានចុះសួរសុខទុក្ខនិងនាំយកថវិកាមនុស្សធម៌​ ផ្តល់ជូនគ្រួសារជាជន ពិការ និងរស់នៅជាមួយមេរោគអេដស៍ចំនួន ១នាក់ ដើម្បីទិញជាស័ង្កសីប្រក់ដំបូលផ្ទះដែលកំពុងខ្វះខាតក្នុងការសាងសង់ បច្ចុប្បន្នពួកគាត់ស្នាក់នៅបន្ទប់ជួល ជាមួយកូន៣នាក់ ស្រី២នាក់ ក្នុងភូមិ៣ សង្កាត់ ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ​ ខេត្តកោះកុង ។

នាឱកាសនោះក្រុមការងារសាខា បាន​ពាំនាំនូវ​ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីលោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ពិសេស​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយក​ចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ពិសេសជនពិការដែលកំពុងជួបការ លំបាក ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ នឹង សូមអោយបងប្រុសកុំអស់សង្ឃឹម ត្រូវបន្តការថែទាំសុខភាព ហូបស្អាត ផឹកស្អាត រស់នៅស្អាត គោរពតាមវេជ្ជបញ្ជារបស់ក្រុមគ្រូពេទ្យ និងត្រូវអនុវត្តនអនាម័យលាងដៃអោយបានញឹកញាប់ វិធានការពារខ្លួនពីជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ។

ថវិកាដែលសាខាបានផ្ដល់ជូនចំនួន ២០០,០០០រៀល ៕

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកស្រែអំបិល/
    27/05/2026

    លោក ហុង ប្រុស អភិបាលរងស្រុក តំណាងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល អញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់ អំពីគោលនយោបាយសន្តិសុខកាន់កាប់ដីធ្លី ជលផល ព្រៃឈើ និងបរិស្ថាននៅកម្ពុជា

  • រដ្ឋបាលស្រុកស្រែអំបិល/
    27/05/2026

    លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុក  និងជាប្រធានគណៈបញ្ជាការឯកភាពរបស់រដ្ឋបាលស្រុកស្រែអំបិល បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកស្រែអំបិល 

  • ហេង គីមឆន/
    27/05/2026

    លោក ទេព ស៊ីថា ប្រធានផ្នែកទទួលពាក្យបណ្ដឹង និងកិច្ចការរដ្ឋបាល លោក អ៊ួង សំអឿន ប្រធានផ្នែកច្បាប់ និងស៊ើបអង្កេត នៃការិយាល័យប្រជាពលរដ្ឋខេត្ត បានចុះបើកប្រអប់សំបុត្រនៅខាងមុខសាលាខេត្ត ខាងមុខអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្ត ខាងមុខមន្ទីរ អង្គភាព សាលាឃុំ សង្កាត់ ក្នុងស្រុកមណ្ឌលសីមា និងក្រុងខេមរភូមិន្ទ ចំនួន១៥ ប្រអប់សំបុត្រ ជាលទ្ធផល ទទួលបានលិខិតចំនួន ៧សន្លឹក

  • ហេង គីមឆន/
    27/05/2026

    ឯកឧត្តម ជុំ សាម៉េត អគ្គនាយករង អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេសក្រសួងការពារជាតិ​ និងជាអនុប្រធានកិត្តិយសសាខា និងលោកជំទាវ បរិច្ចាគថវិកាចំនួន ៥០០ ដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • រដ្ឋបាលស្រុកថ្មបាំង/
    27/05/2026

    លោកស្រី ទួត ហាទីម៉ា អភិបាល នៃគណៈអភិបាលស្រុកថ្មបាំង អញ្ជើញចូលរួមកិច្ចប្រជុំកំណត់ព្រំប្រទល់រដ្ឋបាលខេត្ដ ក្រុង ស្រុក ឃុំ និងសង្កាត់ ទូទាំងខេត្ដកោះកុង

  • ហេង គីមឆន/
    27/05/2026

    ឯកឧត្តម ប៉ុល សុគុណ អគ្គនាយករង អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេសក្រសួងការពារជាតិ​ និងជាអនុប្រធានកិត្តិយសសាខា និងលោកជំទាវ បរិច្ចាគថវិកាចំនួន ៥០០ ដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦