ថ្ងៃចន្ទ ២កើត ខែអាសាធ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ លោក ប្រាក់ វិចិត្រ អភិបាលស្រុក ដឹកនាំក្រុមការងារ ចុះពិនិត្យមើលការជីកប្រឡាយ ដាក់លូរំដោះទឹកនៅតាមផ្លូវកៅស៊ូចំណុចភូមិ២ ដែលជាអំណោយរបស់ លោក សៀង ឡេក និងសប្បុរសជន នៅភូមិ២ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង







