នាព្រឹកថ្ងៃទី២៥ ខែ កុម្ភៈ ឆ្នាំ២០២៥ លោក កែវ សុខ ប្រធានក្រុមប្រឹក្សាឃុំស្រែអំបិល និងជាមេឃុំ បានដឹកនាំកិច្ចប្រជុំប្រចាំខែ កុម្ភៈ ឆ្នាំ២០២៥ របស់ក្រុមប្រឹក្សាឃុំនៅសាលប្រជុំសាលាឃុំស្រែអំបិលដែលមានរបៀបវារៈចំនួន៤៖
១). ពិនិត្យ ពិភាក្សា និងអនុម័តកំណត់ហេតុកិច្ចប្រជុំលើកមុន,
២).ពិនិត្យពិភាក្សារបាយការណ៍ប្រចាំខែកុម្ភៈ ឆ្នាំ២០២៥,
៣). ពិនិត្យ ពិភាក្សាលើសកម្មភាពនានានៃគម្រោងអាហាររូបត្ថម្ភកម្ពុជាក្នុងឃុំស្រែអំបិលប្រចាំខែកុម្ភៈ ,
៤). ពិនិត្យលើបញ្ហាផ្សេងៗ ។
កិច្ចប្រជុំនេះផងដែរមានការអ្នកចូលរួមសរពីសមាជិក សមាជិការក្រុមប្រឹក្សាឃុំ សមាជិកក្រុមប្រឹក្សាស្រុក តំណាងលោកប្រធានក្រុមប្រឹក្សាស្រុកស្រែអំបិល លោក លោកស្រីមេភូមិ, អនុភូមិ សមាជិកភូមិគ្រប់ភូមិ, លោកនាយកសាលាបឋមសិក្សាក្នុងឃុំស្រែអំបិល , តំណាងការិយាល័យបរិស្ថានស្រុក , តំណាងមណ្ឌលសុខភាពស្រែអំបិល, លោកនាយប៉ុស្តី៍រដ្ឋបាលស្រែអំបិល, លោក ប្រធានសហគមន៍កសិកម្មភូមិខ្លុង, តំណាងអ្នកវិនិយោគផ្សារស្រែអំបិល។





