លោក ម៉ឹក ឡាំង ជំទប់ទី១ ឃុំប្រឡាយ បានដឹកនាំមេភូមិទាំង៣ភូមិ មេភូមិសំរោង មេភូមិទ័ពឃ្លៃ និងមេចំណារ អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើដំណើរការកំណត់ អត្តសញ្ញាណ និងការងារអភិវឌ្ឍន៍ជនជាតិដើមភាគ តិចជង ក្រោមអធិបតីភាពដ៏ ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត សួន សេរីរដ្ឋា រដ្ឋលេខាធិការ ក្រសួង អភិវឌ្ឍន៍ជនបទ លោកស្រី អី នារីនេត អភិបាលរង នៃគណៈ អភិបាលខេត្តកោះកុង ដែលប្រព្រឹត្តទៅនៅសាលប្រជុំ (ខ) សាលាខេត្តកោះកុង។
ថ្ងៃអង្គារ ១៣រោច ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥
ប្រភពៈម៉ឹក ឡាំង







