លោក ប៉ែន ប៊ុនឈួយ អភិបាលរង នៃគណៈអភិបាលស្រុក បានដឹកនាំក្រុមការងារមានសមាសភាពដូចជា កងកម្លាំងវរៈ ៣០៣ កម្លាំងអធិការនគរបាលស្រុក លោកនាយខណ្ឌរដ្ឋបាលព្រៃឈើ មន្រ្តីសាលាស្រុក មន្រ្តីមន្ទីរបរិស្ថានខេត្ត មន្រ្តីនៃមន្ទីរកសិកម្មខេត្ត និងក្រុមប្រឹក្សាឃុំប៉ាក់ខ្លង ចុះត្រួតពិនិត្យផ្ទៀងផ្ទាត់ផែនទីផ្កាយរណបកាប់រាន (៩) ចំនុចដែលមានទីតាំងនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
ការចុះពិនិត្យនេះ ដើម្បីចាត់វិធានការទប់ស្កាត់ បង្រ្កាបឱ្យមាន ប្រសិទ្ធភាព និងទាន់ពេលវេលា។ ការចុះត្រួតពិនិត្យនេះទទួលបានលទ្ធផល មានចំនួន ៩ចំណុចដូចខាងក្រោម÷
-នៅភ្នំតាមីន ចំនុច ៦៨
-តំបន់បាងដាច់ ៦៩
-ខាងកើតស្ទឹងមេទឹក ចំនុច ៧៥
-ស្តិតក្នុងតំបន់អាងទឹកទំនប់វារីអគ្គីសនីស្ទឹងមេទឹកទីពីរ ៧៤,៧៦
-ស្តិតក្នុងតំបន់អាងទឹកទំនប់វារីអគ្គីសនីស្ទឹងមេទឹកទីបី ៧៣,៧២,៧១,៧០
ជាក់ស្ដែងចុះដល់ទីតាំងផ្ទាល់បាន៨ចំនុច ចំពោះចំនុចលេខ ៦៩ ក្រុមការងារមិនអាចចុះទៅដល់បានទេដោយទីតាំងស្ថិតនៅខាងកើតស្ទឹងមេទឹក ពុំមានមធ្យោបាយអាចធ្វើដំណើរទៅដល់។
ថ្ងៃចន្ទ ៩កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨
ត្រូវនឹងថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤
វេលាម៉ោង៨:០០នាទីព្រឹក