រដ្ឋបាលស្រុកថ្មបាំង បានរៀបចំកិច្ចប្រជុំស្ដីពី ដំណើរការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល និងត្រៀមលក្ខខណៈរៀបចំឯកសារក្នុងការវាយតម្លៃសមិទ្ធកម្ម ប្រចាំឆ្នាំសម្រាប់រដ្ឋបាលស្រុក (SNIF) ក្រោមអធិបតីភាពលោក ឃុត មាន អភិបាលរង នៃគណៈអភិបាលស្រុក និងជាអនុប្រធាន គណៈកម្មាធិការ ដែលមានការអញ្ជើញចូលពី លោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក និងលោក លោកស្រីសមាជិក សមាជិកាគណ:កម្មាធិការ ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាស្រុកថ្មបាំង។
ថ្ងៃព្រហស្បតិ៍ ៨រោច ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥








