រដ្ឋបាលឃុំជ្រោយប្រស់,ថ្ងៃព្រហស្បតិ៍ ៨រោច ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ៣:០០នាទីរសៀល លោក ប៉ែត សុជាតិ ជំទប់ទី១ ឃុំជ្រោយប្រស់ និងលោក លី វណ្ណនី ស្មៀនឃុំជ្រោយប្រស់ បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា និងការផ្សព្វផ្សាយកិច្ចការមួយចំនួន៖ ១.វឌ្ឍនភាពលើកិច្ចការអនុវត្តកម្មវិធីការផ្តល់ដីការពារព្រៃដើម្បី រួមគ្នាអភិវឌ្ឍដោយចីវភាព ២.បញ្ហាសំណង់ និង៣.បញ្ហាដីធ្លី នៅសាលប្រជុំ (ខ)សាលាខេត្តកោះកុង ក្រោមអធិបតីភាព លោក ឈេង សុវណ្ណដា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ។




