លោក ទូច វុទ្ធី ប្រធានមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តកោះកុង អមដោយលោក លោកស្រី អនុប្រធានមន្ទីរ និងប្រធានសាខាប្រៃសណីយ៍កម្ពុជា បានអញ្ជេីញចុះសួរសុខទុក្ខ លោក ឡាំ ពៅ មន្ត្រីចូលនិវត្តន៍ និងគ្រួសារ និងលោក ឡាំ ពៅ បានជួបគ្រោះថ្នាក់ចរាចរណ៍កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងបន្ទប់ ICU ហេីយភរិយាក៏មានជំងឺប្រកាយធ្ងន់ធ្ងរក្រោកមិនរួច សម្រាកនៅផ្ទះដែរ មន្ទីរបាននាំយកថវិកាឧបត្ថម្ភរបស់សមាគមបុគ្គលិកក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ចំនួន ២០០.០០០រៀល និង ថវិកាឧបត្ថម្ភរបស់មន្ទីរ ៥០០.០០០រៀល រួមទាំងសម្ភារមួយចំនួន របស់សាខាប្រៃសណីយ៍កម្ពុជា។
ថ្ងៃព្រហស្បតិ៍ ៥កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤