ថ្ងៃ ពុធ ០៧រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី ១៩ ខែកុម្ភះ ឆ្នាំ២០២៥ នៅវេលាម៉ោង៧:០០នាទីព្រឹក លោក អុឹង គី សមាជិកក្រុមប្រឹក្សាឃុំ និងមេឃុំស្ដីទី និងលោក ឈឹម សុកាន សមាជិកក្រុមប្រឹក្សាឃុំកោះកាពិ បានអញ្ជើញចូលរួមក្នុងសន្និបាត អាណត្តិទី៤ របស់សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកោះកុង ក្រោមអធិបតីភាពឯកឧត្តម បណ្ឌិត សំ ឃិតវៀន អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងលោកឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង នៅសាលមហោស្រពខេត្តកោះកុង។




