រដ្ឋបាលស្រុកថ្មបាំង បានសហការនឹងរដ្ឋបាលខេត្តកោះកុង បានរៀបចំកិច្ចប្រជុំ ចុះពិនិត្យ និងវាយតម្លៃការប្រមូលផល-អនុផលព្រៃឈើនៃគម្រោងវារីគ្គិសនីស្ទឹងតាតៃលើ ស្ថិតក្នុងភូមិសាស្ត្រស្រុកថ្មបាំង ខេត្តកោះកុង ក្រោមអធិបតីភាព លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ដែលមានការអញ្ជើញចូលរួមពី លោកប្រធានមន្ទីរបរិស្ថានខេត្ត តំណាងលោកស្រីប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត លោកនាយកទីចាត់ការអន្តរវិស័យសាលាខេត្ត លោកស្រី ទួត ហាទីម៉ា អភិបាល នៃគណៈអភិបាលស្រុកថ្មបាំង អភិបាលរងស្រុក នាយករដ្ឋបាលស្រុក ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុក មេឃុំតាទៃលើ ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាស្រុកថ្មបាំង។
ថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥








