/ / /

តំបន់ប្រតិបត្តិការសឹករងកោះកុង បានប្រារព្ធពិធីផ្សព្វផ្សាយអប់រំចិត្តសាស្រ្ត សភាពការណ៍ថ្មីៗ ច្បាប់ស្តីពីផ្លូវថ្នល់ ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន ចំណុះទីបញ្ជាការ

កោះកុង÷ នៅថ្ងៃពុធ ០៧ រោច ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភះ ឆ្នាំ២០២៥ លោកវរសេនីយ៍ឯក ប្រាក់ យន្ត មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករងកោះកុង បានផ្សព្វផ្សាយអប់រំចិត្តសាស្រ្ត  ច្បាប់ស្តីពីផ្លូវថ្នល់ ច្បាប់ស្តីពីលក្ខន្តិកះទូទៅរបស់កងយោធពលខេមរភូមិន្ទ និងសភាពការណ៍ថ្មីៗ ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃអង្គភាពផ្ទៃក្នុង ចំនួន០៥ អង្គភាព ដែលកម្មវិធីនេះប្រារព្ធនៅទីបញ្ជាការផ្នែកសឹករងបូទុមសាគរ ។

លោក មេបញ្ជាការរង បានធ្វើការផ្សព្វផ្សាយច្បាប់ស្តីពីផ្លូវថ្នល់ ដើម្បីអោយយោធិនក្នុងអង្គភាព បានជ្រួតជ្រាបជៀសវាងការប្រព្រឹត្តខុសដោយអចេតនា ដែលនាំអោយមានទោសទណ្ឌ។
បន្ថែមពីការផ្សព្វផ្សាយច្បាប់ស្តីពីផ្លូវថ្នល់ លោកមេបញ្ជាការរង បានផ្សព្វផ្សាយច្បាប់ល័ក្ខខន្តិកៈទូទៅ នៃកងយោធពលខេមរភូមិន្ទ ជូននាយទាហាន នាយទាហានរង និងពលទាហាន ឱ្យបានយល់ដឹងគ្រប់ៗគ្នា ។

ជាចុងក្រោយលោក មេបញ្ជាការរង បានបញ្ជាក់លើកឡើងពីសារៈសខាន់លើការងារអប់រំចិត្តសាស្ត្រ ដែលកងទ័ពទាំងអស់ត្រូវយកចិត្តទុកដាក់ក្នុងការស្វែងយល់ លើការងារសតិអារម្មណ៍ ស្មារតីស្នេហាជាតិ មាតុភូមិ និងប្រជាជន ។ រក្សាសន្តិភាព ស្ថិរភាព ស្មោះត្រង់ដាច់ខាតឥតងាករ៉េ ជាមួយរាជរដ្ឋាភិបាលគ្រប់តំណាក់កាល ។ គោរពវិន័យ ក្រមសីលធម៌កងយោធពលខេមរភូមិន្ទ ប្រកានភ្ជាប់នូវតួនាទីភារកិច្ច ពង្រឹងបទវិន័យទូទៅ សណ្តាប់ធ្នាប់ ការអនុវត្តបទបញ្ជា របស់មេបញ្ជាការកងទ័ពជើងគោក យោធិនគ្រុបរូបត្រូវស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា ព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត ការពារឱ្យបានដាច់ខាត នូវសន្តិភាព៕

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកថ្មបាំង/
    15/12/2025

    កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំជីផាត បានចេញល្បាតក្នុងមូលដ្ឋាននិងបានចុះជួយសម្រួលចរាចរណ៍ជូនដល់សិស្សានុសិស្សលោកគ្រូអ្នកគ្រូស្ថិតនៅសាលាបឋមសិក្សាជីផាត

  • រដ្ឋបាលស្រុកថ្មបាំង/
    15/12/2025

    លោក ម៉ឹង សុភា មេឃុំជីផាត ប្រជុំក្រុមការងារវេនប្រចាំការនៅសាលាឃុំ សម្រាប់តាមដាន និងដោះស្រាយបញ្ហានានារបស់រដ្ឋបាលឃុំជីផាត និងស្រង់ស្ថិតិប្រជាជនភៀសសឹកបានជម្លៀស មកស្នាក់នៅមណ្ឌលសុត្តិភាពឃុំជីផាត

  • ហេង គីមឆន/
    15/12/2025

    រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណចំពោះ លោក សំ វីរៈ ដែលបានឧបត្ថម្ភថវិកាចំនួន ៥ ០០០ ០០០រៀល ដើម្បីរួមចំណែកដោះស្រាយការលំបាករបស់កងកម្លាំងដែលបំពេញកាតព្វកិច្ចប្រចាំការនៅតាមបន្ទាត់ព្រំដែន និងត្រៀមលក្ខណៈផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ ព្រមទាំងដើម្បីរៀបចំទីជម្រកសុវត្ថិភាព ជូនប្រជាជនភៀសសឹក

  • ហេង គីមឆន/
    15/12/2025

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជេីញសាកសួរចុះសួរសុខទុកបងប្អូនប្រជាពលរដ្ឋដែលប្រជាជនភៀសសឹក ដែលមកស្នាក់នៅវត្តមុនីជីខលេី ភូមិជីខ ឃុំជីខលេី ស្រុកស្រែអំបិល ខេត្តកោះកុង

  • ហេង គីមឆន/
    15/12/2025

    សេចក្ដីប្រកាសព័ត៌មាន ស្ដីពីការផ្អាកជាបណ្ដោះអាសន្ន នូវកិច្ចប្រជុំសាមញ្ញលើកទី១៩ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកោះកុង

  • រដ្ឋបាលស្រុកគិរីសាគរ/
    15/12/2025

    រដ្ឋបាលឃុំភ្ញីមាស បានដឹកនាំក្រុមការងារយាមប្រចាំការនៅសាលាឃុំភ្ញីមាស ដើម្បីក្ដាប់ពត៌មាន សភាពការណ៍ពីបញ្ហាបន្ទាត់ព្រំដែន និងបញ្ហាផ្សេងៗតាមបណ្ដាភូមិ ក្នុងឃុំភ្ញីមាស