/ / /

លោក ជូ សេរីយ៉ា អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានដឹកនាំកម្មវិធីប្រឡងប្រជែង ការតែងនិពន្ធ ការអានអត្ថបទ និងស្មូត្រកំណាព្យ និងតែងនិពន្ធ អបអរសាទរទិវាអំណានជាតិលើកទី១០

កាលពីថ្ងៃទី១៨ ខែកុម្ភៈ ​ឆ្នាំ២០២៥ លោក ជូ សេរីយ៉ា អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានដឹកនាំកម្មវិធីប្រឡងប្រជែង ការតែងនិពន្ធ ការអានអត្ថបទ និងស្មូត្រកំណាព្យ និងតែងនិពន្ធ អបអរសាទរទិវាអំណានជាតិលើកទី១០ ក្រោមការសហការដោយលោក-លោកស្រីដែលជាគណៈកម្មការ នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង ព្រមទាំងលោក-លោកស្រីគណៈកម្មការ នៃមន្ទីរព័ត៌មានខេត្ត និងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកោះកុង ដោយមានបេក្ខជនសរុបចំនួន ២១នាក់ ក្នុងនោះស្រី ១៧នាក់ មកពីតាមបណ្តាលក្រុង-ស្រុកទាំង៧ ក្រោមអធិបតីភាពលោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្ត និងលោក-លោកស្រីអភិបាល អភិបាលរង នៃរដ្ឋបាលក្រុង-ស្រុកទាំង៧ នឹងជាលទ្ធផលយើងជ្រើសរើសបាន
– ជ័យលាភីតែងនិពន្ធចំនួន ០១រូប
ឈ្មោះ សើ សុខវី ភេទប្រុស មកពីវិទ្យាល័យថ្មស ក្នុងស្រុកបូទុមសាគរ
– ជ័យលាភីអានអត្ថបទចំនួន០១រូប
ឈ្មោះ កែវ វួចនា ភេទស្រី មកពីសាលាបឋមសិក្សាអណ្តូងទឹក ក្នុងស្រុកបូទុមសាគរ និង
– ជ័យលាភីស្មូត្រកំណាព្យចំនួន០១រូប
ឈ្មោះ បូរិទ្ធ រស្មី ភេទស្រី មកពីវិទ្យាល័យហ៊ុនសែនចាំយាម ក្នុងស្រុកមណ្ឌលសីមា ដើម្បីចូលរួមប្រកួតថ្នាក់ជាតិ អបអរទិវាអំនានជាតិលើកទី១០ នាពេលខាងមុខ នៅរាជធានីភ្នំពេញ។

ថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥

អត្ថបទដោយ៖ ឡុច ភារុន

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    15/12/2025

    សេចក្ដីប្រកាសព័ត៌មាន ស្ដីពីការផ្អាកជាបណ្ដោះអាសន្ន នូវកិច្ចប្រជុំសាមញ្ញលើកទី១៩ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកោះកុង

  • រដ្ឋបាលស្រុកគិរីសាគរ/
    15/12/2025

    រដ្ឋបាលឃុំភ្ញីមាស បានដឹកនាំក្រុមការងារយាមប្រចាំការនៅសាលាឃុំភ្ញីមាស ដើម្បីក្ដាប់ពត៌មាន សភាពការណ៍ពីបញ្ហាបន្ទាត់ព្រំដែន និងបញ្ហាផ្សេងៗតាមបណ្ដាភូមិ ក្នុងឃុំភ្ញីមាស

  • រដ្ឋបាលស្រុកគិរីសាគរ/
    15/12/2025

    រដ្ឋបាលឃុំកោះស្តេច បានដឹកនាំសមាជិកក្រុមការងារប្រចាំការនៅសាលាឃុំដើម្បីក្ដាប់ពត៌មាន សភាពការណ៍ពីបញ្ហាបន្ទាត់ព្រំដែន និងបញ្ហាផ្សេងៗតាមបណ្ដាភូមិ ក្នុងឃុំកោះស្ដេច

  • រដ្ឋបាលស្រុកគិរីសាគរ/
    15/12/2025

    រដ្ឋបាលឃុំភ្ញីមាស បានដឹកនាំសមាជិកក្រុមការងារប្រចាំការនៅសាលាឃុំដើម្បីក្ដាប់ព័ត៌មានសភាពការណ៍ពីបញ្ហាបន្ទាត់ព្រំដែន និងបញ្ហាផ្សេងៗតាមបណ្ដាភូមិទាំងបីក្នុងឃុំភ្ញីមាស

  • រដ្ឋបាលស្រុកគិរីសាគរ/
    15/12/2025

    រដ្ឋបាលឃុំព្រែកខ្សាច់បានដឹកនាំសមាជិកក្រុមប្រចាំការដើម្បីក្ដាប់ព័ត៌មាន សភាពការណ៍ពីបញ្ហាបន្ទាត់ព្រំដែន និងបញ្ហាផ្សេងៗតាមបណ្ដាភូមិទាំងបីក្នុងឃុំព្រែកខ្សាច់

  • រដ្ឋបាលស្រុកបូទុមសាគរ/
    15/12/2025

    រដ្ឋបាលស្រុកបូទុមសាគរ សូមគោរពថ្លែងអំណរគុណ