/ / /

លោក ពុំ ធឿន មេឃុំជ្រោយប្រស់ បានដឹកនាំក្រុមការងារ ចុះពិនិត្យពីស្ថានភាពទឹកស្អាតសំរាប់ប្រើប្រាស់ នៅចំណុច អាវឡាតាន់ និងបានចុះពិនិត្យសណ្តាប់ធ្នាប់ តាមតំបន់ឆ្នេរនៃភ្នំកោះកុងក្រៅ

រដ្ឋបាលឃុំជ្រោយប្រស់,ព្រឹកថ្ងៃចន្ទ ១៤រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធស័ករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ លោក ពុំ ធឿន មេឃុំជ្រោយប្រស់ បានដឹកនាំស្មៀនឃុំ មេភូមិជ្រោយប្រស់ និងនាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ចុះពិនិត្យពីស្ថានភាពទឹកស្អាតសំរាប់ប្រើប្រាស់របស់ប្រជាពលរដ្ឋនៅចំណុច អាវឡាតាន់ បានប្រជុំពិភាក្សា រកដំណោះស្រាយពីបញ្ហាខ្វះទឹក និងត្រៀមបង្កា និងបានដឹកទុយោ 63mm ប្រវែង 100m ជូនដល់ប្រជាពលរដ្ឋបន្ថែមសម្រាប់តទឹក ។ បន្ទាប់ពីបញ្ចប់ការងារទឹកស្អាតនៅចំណុចអាវឡាតាន់ លោកមេឃុំជ្រោយប្រស់ ក៏បានដឹកនាំក្រុមការងារបន្ត ចុះពិនិត្យសណ្តាប់ធ្នាប់ តាមតំបន់ឆ្នេរ នៃភ្នំកោះកុងក្រៅ និងបានណែនាំអ្នកគ្រប់គ្រង់តាមឆ្នេរនីមួយៗ អំពីការសំអាតអនាម័យបរិស្ថាននៅតាមមាត់ឆ្នេរ និងត្រូវរក្សាតម្លៃ ចំពោះភ្ញៀវទេសចរណ៍ ដែលមកកំសាន្តនៅតាមឆ្នេររបស់យើង អោយនៅដដែលមិនថាថ្ងៃបុណ្យទាន ឬថ្ងៃធម្មតានោះឡើយ ។

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកបូទុមសាគរ/
    28/08/2026

    លោកស្រី អ៊ិន សុភី អភិបាលរងស្រុក បានដឹកនាំលោក សាត មុនីរិន្ទ ប្រធានការិយាល័យច្រកចេញចូលតែមួយស្រុក ចូលរួមសិក្ខាសាលា ស្ដីពី «បដិសណ្ឋាកិច្ចល្អ ទេសចរណ៍មានសុវត្ថិភាព

  • រដ្ឋបាលស្រុកបូទុមសាគរ/
    28/08/2026

    លោកស្រី អ៉ិន សុភ័ណ្ឌ សមាជិកក្រុមប្រឹក្សាស្រុក នឹងជាប្រធានគ.ក.ស.ក ស្រុកបានដឹកនាំលោក ទេពទ្រឹម ឈុំ ប្រធានការិ.លេខាធិការក្រុមប្រឹក្សា និងលោកស្រី ប៊ួយ ដានី ប្រធានការិ. រដ្ឋបាល និងហិរញ្ញវត្ថុ ចូលរួមវគ្គបណ្តុះបណ្តាលស្តីពីសេវាសង្គម និងរដ្ឋបាលឌីជីថល

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    28/08/2026

    ឯកឧត្ដម ប៊ុន បៀវ សមាជិកក្រុមប្រឹក្សាខេត្តកោះកុង និងក្រុមគ្រួសារ បានអញ្ជើញមកចែកកញ្ចប់អាហារ ចំនួន ១០០កញ្ចប់ និងថវិកាមួយចំនួន ជូនដល់អ្នកជំងឺដែលកំពុងសម្រាក ព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកកោះកុង។

  • រដ្ឋបាលស្រុកបូទុមសាគរ/
    28/08/2026

    លោក​ តុង​ យ៉ាវ​ អភិបាលរងស្រុកបានចូលរួមសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាង ផែនការយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍វិស័យទេសចរណ៍ ឆ្នាំ២០២៦-២០៣៥

  • រដ្ឋបាលស្រុកបូទុមសាគរ/
    28/08/2026

    លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុកនិងជាប្រធានអង្គប្រជុំ បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២៧ ឆ្នាំទី៣ អាណត្តិទី៤

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    28/08/2026

    លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុងថ្នាក់ដឹកនាំមន្ទីរពេទ្យ និងក្រុមការងារលើកកម្ពស់គុណភាពមន្ទីរពេទ្យ បានអញ្ជើញចូលរួមកិច្ចប្រជុំតាមប្រព័ន្ធនិម្មិត zoom ស្ដីពី កាចែករំលែកបទពិសោធន៍ជោគជ័យរបស់ក្រុមការងារលើកកម្ពស់គុណភាពសេវាសុខាភិបាលមន្ទីរពេទ្យ។