វេលាម៉ោង ០២:៣០ នាទីរសៀល ក្រុមប្រឹក្សាឃុំត្រពាំងរូង បានរៀបចំបើកកិច្ចប្រជុំសាមញ្ញលើកទី៣១ ប្រចាំខែមករា របស់ក្រុមប្រឹក្សាឃុំត្រពាំងរូង អាណត្តិទី៥ នៃស្រុកកោះកុង ខេត្តកោះកុង ក្រោមអធិបតីភាពលោក លៀង សាម៉ាត មេឃុំត្រពាំងរូង និងជាប្រធាននៃអង្គប្រជុំ ដែលមានការចូលរួមពីលោក លោកស្រី សមាជិកក្រុមប្រឹក្សាឃុំ ស្មៀន ជំនួយការហិរញ្ញវត្ថុ ជំនួយការរដ្ឋបាល លោកមេភូមិ អនុភូមិ សមាជិកភូមិទាំង៤ នៃឃុំត្រពាំងរូង លោកគ្រូ អ្នកគ្រូនាយកសាលា កម្លាំងប៉ុស្តិ៍នគបាលរដ្ឋបាលឃុំត្រពាំងរូង និងក្រុមទ្រទ្រង់សុខភាពភូមិ សរុបចំនួន ១៨នាក់ ស្រី ៤នាក់ នៅសាលាឃុំត្រពាំងរូង។
ថ្ងៃព្រហស្បតិ៍ ១០រោច ខែបុស្ស ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥
January 23, 2025





