លោក លី វឌ្ឍនា អនុប្រធានមន្ទីរមុខងារសាធារណៈខេត្តកោះកុង និងលោក កុល សុជាតិ ប្រធានការិយាល័យ ត្រួតពិនិត្យរដ្ឋបាល និងបៀវត្ស បានដឹកនាំក្រុមការងារសម្របសម្រួលការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងទិន្ន័យមន្រ្តីក្នុងវិស័យសុខាភិបាល សហការជាមួយការិយាល័យស្រុកប្រតិបត្តិ និងមណ្ឌលសុខភាពធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងទិន្ន័យមន្រ្តីក្នុងវិស័យសុខាភិបាលសម្រាប់ឆ្នាំ២០២៤ នៅតាមបណ្ដាក្រុង-ស្រុកទាំង៧។
ចាប់ផ្ដើមពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ រហូតមកដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ មន្ទីរមុខងារសាធារណៈខេត្ត បានចុះធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងទិន្ន័យមន្រ្តីក្នុងវិស័យសុខាភិបាលសម្រាប់ឆ្នាំ២០២៤ នៅតាមមណ្ឌលសុខភាពទាំង១៤ របស់ក្រុង-ស្រុកទាំង ០៧។
ថ្ងៃព្រហស្បិ៍ ១៣រោច ខែកត្ដិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤