លោកស្រី សំ សាមាលី អនុប្រធានមន្ទីរមុខងារសាធារណៈខេត្តកោះកុង លោក លី បុរិន្ទ ប្រធានការិយាល័យ និងលោកអនុប្រធានការិយាល័យ ក្របខណ្ឌ និងបណ្ដុះបណ្ដាល បានចុះធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងទិន្ន័យមន្រ្តីក្នុងវិស័យអប់រំសម្រាប់ឆ្នាំ២០២៤ ជាមួយនឹងប្រធានការិយាល័យអប់រំក្រុង-ស្រុក នាយក នាយករង នាយិកា នាយិការង នៅតាមសាលាបឋមសិក្សា នៃរដ្ឋបាលក្រុង-ស្រុកទាំង៧។
ចាប់ផ្ដើមពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ រហូតមកដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ មន្ទីរមុខងារសាធារណៈខេត្ត បានចុះធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងទិន្ន័យមន្រ្តីក្នុងវិស័យអប់រំសម្រាប់ឆ្នាំ២០២៤ បានចំនួន ០៥ក្រុង-ស្រុក ក្នុងនោះរួមមានៈ ក្រុងខេមភូមិន្ទ, ស្រុកបូទុមសាគរ, ស្រុកស្រែអំបិល និងស្រុកគិរីសាគរ និងស្រុកកោះកុង។
ថ្ងៃព្រហស្បតិ៍ ១៣រោច ខែកត្ដិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤