រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី រិន្ទសោភាភ័ក្រ្ត អភិបាលរងស្រុកមណ្ឌលសីមា បានដឹកនាំកិច្ចប្រជុំ ស្ដីពីការផ្ទៀងផ្ទាត់ការចុះប្រមូលទិន្នន័យអត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំ និងបញ្ហាប្រឈមនានា នៅថ្នាក់ក្រុង ស្រុក

ថ្ងៃសុក្រ ៧រោច ខែជេស្ន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ០៨:០០នាទីព្រឹក នៅសាល ប្រជុំសាលាស្រុកមណ្ឌលសីមា បានរៀបចំកិច្ចប្រជុំស្ដីពីការផ្ទៀងផ្ទាត់ការចុះប្រមូលទិន្នន័យអត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំ និងបញ្ហាប្រឈមនានា នៅថ្នាក់ក្រុង ស្រុក ក្រោមអធិបតីភាព លោកស្រី រិន្ទ សោភាភ័ក្រ្ត អភិបាលរងស្រុកមណ្ឌលសីមា ។

អត្ថបទទាក់ទង