បណ្ឌិត អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារ និងផ្សព្វផ្សាយទិន្នន័យគ្រួសារ ក្រីក្រ និងគ្រួសារងាយរងហានិភ័យថ្នាក់ខេត្ត។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងផ្តល់ព័ត៌មានដល់អ្នកប្រើប្រាស់អង្គការក្រៅរដ្ឋាភិបាល ដៃគូរអភិវឌ្ឍន៍ សង្គមស៊ីវិលអ្នកផ្តល់សេវានានាក្រុងស្រុក និងមន្ទីរជំនាញនានាជុំវិញខេត្ត ដើម្បីទទួលបាន នូវទិន្នន័យគ្រួសារក្រីក្រថ្មីៗ ទាំងទីជនបទ និងទីប្រជុំជនសម្រាប់ជាឧបករណ៍ដ៏មានសារៈសំខាន់ក្នុងការតំរង់ទិសផ្តល់ជំនួយ និងសេវាផ្សេងៗដល់ គ្រួសារក្រីក្រពិតប្រាកដនិងបានយល់អំពីដំណើរការនិតិវិធីស្តីពីការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រគ្រួសារងាយរង ហានិភ័យ ប្រើប្រាស់ឧបករណ៍តាប្រេត(Tablet) និងបញ្ហាប្រឈមនានា ក្នុងកំឡុងពេលអនុវត្តនាពេលកន្លងមក។
ថ្ងៃអង្គារ ១១រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤